|
មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកនីតិសាស្រ្ត
មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកនីតិសាស្រ្ត (ម.ស.ន.) ត្រូវបានបង្កើតឡើងនៅក្នុងក្របខណ្ឌ មហាវិទ្យាល័យនីតិសាស្រ្ត នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច។ មជ្ឍមណ្ឌលនេះ គឺជាស្ថាប័នស្រាវជ្រាវផ្នែកនីតិសាស្រ្តទីមួយ ដែលមានគោលបំណង ធ្វើការស្រាវជ្រាវ ផ្នែកវិទ្យាសាស្រ្តគតិយុត្ត, កម្មវត្ថុនៃ ម.ស.ន. នៅក្នុងកំឡុងពេលសមរម្យ សំរេចជួយជ្រោមជ្រែងអភិវឌ្ឍ នូវទ្រឹស្តីនៅក្នុងនីតិកម្ពុជា ដែលមានភាព សំខាន់សំរាប់គ្រប់នីតិរដ្ឋទាំងអស់។ ក្រោមការគាំទ្រពីមជ្ឈមណ្ឌលសហប្រត្តិបត្តិការបារាំង និង ទ្រទ្រង់ដោយ សាលាបណ្ឌិត នៃ សាកលវិទ្យាល័យ លីយ៉ុង២ (Université Lumière LYON2) និង សាកលវិទ្យាល័យលីយ៉ុង៣ ( Université Jean Moulin LYON3)។ ម.ស.ន. មានក្រុមការងារមួយ ដ៏ចំណាន ដែលប្រជុំទៅដោយ នីតិបណ្ឌិតកម្ពុជាដែលមានបទពិសោធន៍, សាស្រ្តាចារ្យ និង អ្នកប្រកប វិជ្ជាជីវៈក្នុងវិស័យច្បាប់ដទៃផ្សេងទៀត ដែលប្រកបដោយសមត្ថភាព និង បទពិសោធន៍ខ្ពស់ ព្រមទាំងមានជំនាញ ច្បាស់លាស់។ ម.ស.ន. មានបេសកម្មចម្បងៗចំនួនបីគឺ៖
- ធ្វើការស្រាវជ្រាវមូលដ្ឋាននៃនីតិ និង បោះពុម្ភផ្សាយសៀវភៅ និង ឯកសារច្បាប់សំខាន់ៗ ទាក់ទងនឹងនីតិកម្ពុជា។
- ធ្វើការបណ្តុះបណ្តាលបន្ត នៅក្នុងវិស័យនីតិកម្ពុជា សំរាប់សហគ្រាសជាតិ និង អន្តរជាតិ ព្រមទាំងអង្គការ ក្រៅរដ្ឋាភិបាល។
- ធ្វើកោសល្យវិច័យច្បាប់ទៅតាមការស្នើសុំរបស់អង្គការអន្តរជាតិ, អង្គការក្រៅរដ្ឋាភិបាល និង ក្រសួង ស្ថាប័នផ្សេងៗ ដូចជា ៖ ធ្វើការអង្កេត, ធ្វើរបាយការណ៍...
ម.ស.ន. ធ្វើស្ថាប័នភាវូបនីយកម្ម នូវសកម្មភាពស្រាវជ្រាវដែលមានមកពីមុននូវការបោះពុម្ពផ្សាយចុងក្រោយ មានដូចជា៖
- វិស្សបវត្តិនៃស.ភ.ន.វ.ស. (ចាប់ពីឆ្នាំ១៩៩៥ រហូតមកដល់បច្ចុប្បន្ន)
- នីតិរដ្ឋធម្មនុញ្ញកម្ពុជា ២០០៦
- សេចក្តីផ្តើមនីតិកម្ពុជា ២០០២ (បោះពុម្ពផ្សាយឡើងវិញនៅឆ្នាំ ២០០៥)
- សទ្ទានុក្រម បារាំង-ខ្មែរ នៃពាក្យច្បាប់ ១៩៩៦ (បោះពុម្ពផ្សាយឡើងវិញនៅឆ្នាំ ២០០៥)
- គំរប់ខួប ១០ឆ្នាំនៃក្រុមការងារកម្ពុជា ២០០៨
កម្មវត្ថុនៃ ម.ស.ន. សំរាប់ឆ្នាំ ២០០៨ ២០០៩ គឺមាន៖
-
- ចាប់ផ្តើមការងារទាក់ទងនឹងការស្រាវជ្រាវក្នុងគោលបំណងបង្កើតវចនានុក្រមច្បាប់ បារាំង ខ្មែរ
- ការតាក់តែងទាក់ទងនឹងប្រភពនៃការអប់រំនៃនីតិកម្ពុជា និង ការបង្កើតឯកសារដែលដាក់ក្នុង គេហទំព័រ ដែលសំរួល ដល់អ្នកស្រាវជ្រាវ និង ធ្វើអោយវាមានជាចរន្តភាព។
- ការសម្រេចនូវឯកសារ ដែលស្តីពីព្រឹត្តិការណ៍ប្រចាំថ្ងៃនៃចរន្តភាពគតិយុត្ត ដែលតាក់តែងដោយមានចូលរួមពី និស្សិតឆ្នាំចុងក្រោយនៃបរិញ្ញាបត្រ។
- ការរៀបចំសន្និសីទនៃចរន្តភាពគតិយុត្ត។
ផ្នែកខាងលើ |