|      |   គេហទំពរ័   |    គ្រប់គ្រង   |    ទាក់ទង   |    ផែនទីគេហទំព័រ

            មិនា ២០០៩
           ទាញយក



  
 

ព័ត៌មានស្តីពីមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំង


ក្រោយពីការចុះហត្ថលេខាលើសេចក្តីព្រមព្រៀងទីក្រុងបារីស ប្រទេសបារាំង បានសន្យាផ្តល់ជំនួយទេ្វភាគី សំរាប់ការកសាងប្រទេសកម្ពុជា និង បណ្តុះបណ្តាលអ្នកឆ្នើមឡើងវិញ។
មហាវិទ្យាល័យនីតិសាស្រ្តនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ជាចំនុចសំខាន់ នៃការផ្តល់ជំនួយនេះ។
ចាប់ពីឆ្នាំ ១៩៩២ មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងគឺមានបេសកម្មសំខាន់ ដើម្បីធានាឧត្តមភាពនៃ ការបណ្តុះបណ្តាលការសិក្សាផ្នែកច្បាប់ និង ទ្រទ្រង់សាកលវិទ្យាល័យ តាមរយៈភាពជំនាញ និង ចំណេះដឹង។
ក្រៅពីcolloque, សន្និសីទ, ការការពារនិក្ខេបបទ ដែលជាចង្វាក់ និង ជាការសុះសាយ ផ្នែកចំណេះដឹង នៃសាកលវិទ្យាល័យ។ មជ្ឈមណ្ឌលសហប្រតិបត្តការបារាំងមានភារកិច្ចក្នុងការផ្តល់សញ្ញាបត្រពីរ។

បរិញ្ញាបត្រនីតិសាស្រ្តនៃសាកលវិទ្យាល័យលីយ៉ុងពីរ
និង
បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិអន្តរជាតិ និង ប្រៀបធៀប

សញ្ញាបត្រទាំងនេះមានចំនួននិសិ្សតប្រហែលជា ១៥០នាក់ សំរាប់ឆ្នាំ ២០០៧-២០០៨។ និស្សិតឆ្នើមដែល ទទួលបានអាហារូបករណ៍ អាចបន្តការសិក្សារថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (ឆ្នាំទីមួយ និង ឆ្នាំទីពីរ) នៅប្រទេស បារាំង ឬ នៅក្នុងតំបន់ (នៅឆ្នាំ ២០០៧-២០០៨ និសិ្សតពីររូបទទួលបានអាហារូបករណ៍)។
សាកលវិទ្យាល័យគាំទ្រការសហប្រតិបត្តិការយ៉ាងជ្រាលជ្រៅជាមួយនឹង សាកលវិទ្យាល័យ លីយ៉ុងពីរ និង លីយ៉ុងបី។ នៅឆ្នាំ ២០០៧-២០០៨ សាកលវិទ្យាល័យបានចាប់ដែគូថ្មីផ្សេងៗទៀតដែលមានពីរកំរិត។
ភាពសំខាន់ផ្នែកអន្តរជាតិគឺជាកិត្តិយស ដោយហេតុថា សាកលវិទ្យាល័យ ណីសសូព្យ៉ា អង់ទីប៉ូលីស (Université Nice Sophia-Antipolis) គឺចាប់ផ្តើម សហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ក្នុងក្របខណ្ឌ បរិញ្ញាបត្រជាន់ខ្ពស់ នីតិអន្តរជាតិ និង ប្រៀបធៀប។
ម្យ៉ាងទៀត ភាពផុសឡើងនៃដៃគូថ្មីដែលមានលក្ខណៈជាតំបន់ ជាពិសេសដើម្បីបង្កើត ចំណងរវាងគ្នានិងគ្នា។ សាកលវិទ្យាល័យ កង់តូ (Université Can Tho) (ប្រទេសវៀតណាម) បានរួបរួមបណ្តុះបណ្តាលដោយ មានការផ្លាស់ប្តូរ សាស្រ្តាចារ្យ និង និស្សិត ព្រមទាំងបង្កើតនូវវិសាលភាព នៃបណ្តាញសាកលវិទ្យាល័យ ដែលនិយមភាសាបារាំង នៅក្នុងតំបន់។
សញ្ញាបត្រពីរនៃនីតិភូមិបាល និង បេតិកភណ្ឌ, បរិញ្ញាបត្រជាន់ខ្ពស់ខ្មែររួមជាមួយនឹង សញ្ញាបត្រ សាកលវិទ្យាល័យប្រទេសបារាំង កំរិតបរិញ្ញាបត្រជាន់ខ្ពស់ របស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​មហាវិទ្យាល័យនីតិសាស្រ្តនៃសាកលវិទ្យាល័យ លីយ៉ុងបី យល់ឃើញថា ការបណ្តុះបណ្តាល និង ការជម្រុញនិស្សិតអោយមានការចាប់ទៅលើ អចលនទ្រព្យ និង បរិស្ថានជុំវិញខ្លួន។
សហប្រតិបត្តិការបារាំង បានផ្សាភ្ជាប់ទៅលើការទ្រទ្រង់សាកលវិទ្យាល័យ ទាំងផ្នែកបច្ចេកទេស និង ទាំងផ្នែកស្ថាប័ន។
ក្នុងការទ្រទ្រង់ដល់មជ្ឈមណ្ឌលសា្រវជ្រាវផ្នែកនីតិសាស្រ្ត តាមរយៈការរៀបចំcolloque, សន្និសីទ គឺផ្តល់អោយ សាកលវិទ្យាល័យបើកចំហទំនាក់ទំនងខាងក្រៅ ថ្នាក់ជាតិ ថ្នាក់តំបន់ ក៏ដូចជាថ្នាក់អន្តរជាតិ។ មជ្ឈមណ្ឌល ក៏ផ្តោត សំខាន់ទៅលើការបង្កើតប្រភពនៃការអប់រំ និង ទៅលើឯកសាច្បាប់កម្ពុជាជាមួយនឹងការទ្រទ្រង់ ពីនិស្សិតថ្នាក់បណ្ឌិត។
ជាចុងក្រោយគឺ ការចូលរួមពីអ្នកសំរបសំរួលសំរាប់សាស្រ្តាចារ្យផ្នែកភាសា ពង្រឹងភាពជិតស្នឹតនឹងគ្នា ទៅលើ គំរោងទាំងមូល។
បណ្តុំនៃសកម្មភាពរបស់មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងគឺដឹកនាំដោយក្រុម ការងារនៃមជ្ឈមណ្ឌល, រួមមាន ប្រធានគំរោង, អ្នកស្ម័គ្រចិត្តអន្តរជាតិ, អ្នកសំរបសំរួល ផ្នែកភាសាបារាំង, អ្នកជំនួយការ និង បណ្តាល សាស្រ្តាចារ្យដទៃទៀត។ ការងារជាក្រុមនេះ ធ្វើអោយមានការធានាសហប្រតិបត្តិការមួយដែលមាន ភាពឋិតឋេរ នឹងកាន់តែមានគុណភាព។
ចំនួន


សញ្ញាបត្រ

ឆ្នាំសិក្សា

ចំនួន

សរុប

បរិញ្ញាបត្រសាកលវិទ្យាល័យ
លីយ៉ុងពីរ

ឆ្នាំទី២ថ្នាក់ត្រៀម(AP)

៤៦

និស្សិត១២២នាក់

ឆ្នាំទី៣(FS1)

៣៦

ឆ្នាំទី៤(FS2)

៤០

បរិញ្ញាបត្រជាន់ខ្ពស់

បរិញ្ញាបត្រជាន់ខ្ពស់ឆ្នាំទី១

១៥

និស្សិត១៥នាក់


ផ្នែកខាងលើ  

 

សាកលវិទ្យាល័យនិតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច?មជ្ឃមណ្ឌលសហប្រតិបត្តិការបារាំង
. P.O. Box 842, ផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ភ្នំពេញ អ៊ីម៉ែល   ::  fdsecoopfr2@everyday.com.kh
រចនាដោយ : www.khmerdev.com