នារសៀលថ្ងៃសុក្រ ១រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ សីហា ឆ្នាំ២០១៩នេះ
ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងជាប្រធានកិត្តិយសក្លឹបកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ បានអញ្ជើញចែកលិខិតថ្លែងអំណរគុណ ដល់ក្បាលម៉ាស៊ីនដឹកនាំក្លឹបកាកបាទក្រហម ដើម្បីលើកទឹកចិត្តចំពោះការខិតខំបំពេញការងារជាច្រើននាកន្លងមក។