News & Events
Friday January 3rd, 2020
កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០នេះ និស្សិតថ្នាក់បរិញ្ញាបត្រ គ្រប់គ្រងទេសចរណ៏ និងបដិសណ្ឋារកិច្ចឆ្នាំទី៤ របស់ដេប៉ាតឺម៉ង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៃមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រងបានរៀបចំកញ្ចប់សេវាកម្មទេចរណ៏មួយដោយខ្លួនឯងតាមរយៈការអនុវត្តជាក់ស្តែងបន្ថែមពីលើការសិក្សាទ្រឹស្តីក្នុងថ្នាក់ដែលមានរយៈពេលពីរយប់ និងបីថ្ងៃទៅខេត្តមណ្ឌលគីរីដែលមាននិស្សិតចូលរួម៩០នាក់ ដោយមានការដឹកនាំ និងសម្របសម្រួលដោយសាស្ត្រាចារ្យចំនួន០៤រូបគឺ លោក ឈាង ហ៊ុយ អនុប្រធានដេប៉ាតឺម៉ង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក សាស្ត្រាចារ្យ វ៉ាត វ៉ាន់វីរៈ លោកសាស្ត្រាចារ្យ ឈឹម ផាន់ណា និងសាស្ត្រាចារ្យ ឯម ខេឌី។
Saturday December 21st, 2019
នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រង បានធ្វើសិក្ខាសាលាមួយដោយអនុញ្ញាតិអោយនិស្សិតជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៏ឆ្នាំទី៣ជាអ្នកទទួលបន្ទុករៀបចំដោយផ្ទាល់ក្រោមប្រធានបទ "វេទិកាយុវជនដើម្បីសេដ្ឋកិច្ច" ដោយបានអញ្ជើញវាគ្មិនចំនួន៥រូបចូលរួម។
Saturday November 30th, 2019
មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រង បានរៀបចំសិក្ខាសាលាស្តីពី កាអភិវឌ្ឍទេសចរណ៏ប្រកបដោយនិរន្តរភាព សម្រាប់និសិ្សតបរិញ្ញាបត្រជំនាញគ្រប់គ្រងទេសចរណ៏ និងបដិសណ្ឋារកិច្ច៕
Sunday November 17th, 2019
លោក ឈាង ហ៊ុយបានដឹកនាំនិស្សិតបរិញ្ញាបត្រជំនាញគណនេយ្យចូលរួមសិក្ខាសាលាស្តីពី ACCOUNTING TECHNICIAN QUALIFICATION (ATQ) ថ្ងៃទី៧ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់៕
Wednesday October 9th, 2019
សកម្មភាព និស្សិតបរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុទស្សនាពិព័រណ៍បង្ហាញស្នាដៃរបស់និស្សិតជំនាញទេសចរណ៍ និងបដិសណ្ឋារកិច្ច
Wednesday August 7th, 2019
The Activities of AUN-BE meeting on 07-10/08/2019 at Bali (Indonesia). The meeting on ASEAN Masters Program that has two options: Option 1: Master programs on ASEAN sustainability Management. Option 2: Master programs on ASEAN business environment.
Friday June 28th, 2019
ដេប៉ាតឺម៉ង់សេដ្ឋកិច្ច និងហិរញ្ញវត្ថុបានធ្វើសិក្ខាសាលា ស្តីពីបែបបទស្នើសុំអាហារូបករណ៏ទៅសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យអាជូ(AJOU UNIVERSITY)ប្រទេសកូរ៉េខាងត្បូងដោយវាគ្មិនអ្នកស្រី Jiyeon Moon តំណាងពីសាកលវិទ្យាល័យអាជូ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
Monday March 25th, 2019
កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅ លោក ឈាង ហ៊ុយ និងលោក ធីម សុជាតិ បានដឹកនាំនិស្សិជំនាញធនាគារ និងហិរញ្ញវត្ថុចំនួន៨នាក់ចូលរួមទិវាប្រាក់រៀលខួបលើកទី៣៩នៃការដាក់ឲ្យប្រាក់រៀលចរាចរឡើងវិញ នៅផ្សារទំនើបអ៊ីអនមល សែនសុខ ស៊ីធី។
Wednesday November 27th, 2019
លោកងួន ហេង និងលោក ឈាង ហ៊ុយ ដឹកនាំនិស្សិតបរិញ្ញាបត្រជំនាញគ្រប់គ្រងទេសចរណ៏ និងបដិសណ្ឋារកិច្ច ចូលរួមក្នុងសកម្មភាពសង្គមតាមរយៈការរើសសម្រាមសម្អាតទីក្រុងសំរោង ខេត្តឧត្តមានជ័យជាមួយនឹងអភិបាលក្រុងសំរោង និងមន្ត្រីជាច្រើនទៀត។