នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាមួយនិងក្រុមហ៊ុន MR Training and Jobs Center បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងប្រធានបទ “មាគ៌ាសម្រាប់ការងារដំបូងរបស់ខ្ញុំ” ក្រោមអធិបតីភាព លោក ប៊ុន រស្មី សាកលវិទ្យាធិការរង រួមជាមួយលោកជំទាវ ងួន សូនី នាយិកាគ្រប់គ្រងហ៊ុន MR Training and Jobs Center និងដោយមានការចូលរួមជាគ្រូឧទ្ទេស អ្នកគ្រូ យ៉ុន្តា ម៉ូនីតា អមជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ និងនិស្សិតជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសនិស្សិតសម្រាប់ជ្រើសរើសជំនាញការងារនាថ្ងៃអនាគត និងបានអនុវត្តធ្វើការសម្ភាសន៍ការងារសាកល្បងសម្រាប់និស្សិតស្វែងយល់ និងត្រៀមខ្លួនដាក់ពាក្យរកការងារធ្វើនាថ្ងៃអនាគត។