🎉 អបអរសាទរ! 🎉
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា បានទទួលជ័យលាភីពានរង្វាន់ Richard R. Baxter Award សម្រាប់សារណាការពារក្ដីតំណាងរដ្ឋភាគីដើមបណ្ដឹងល្អបំផុតលេខ ៣ (3rd Best Applicant Memorial) ក្នុងចំណោមសាកលវិទ្យាល័យជាង ៨០០ តំណាងអោយជាង ១០០ ប្រទេស នៅទូទាំងពិភពលោក ដែលបានចូលរួមក្នុងកម្មវិធីប្រកួតសវនាការប្រតិដ្ឋនីតិអន្តរជាតិសាធារណៈ Philip C. Jessup International Law Moot Court Competition 2026 ដែលប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។
ពានរង្វាន់ Richard R. Baxter Award ត្រូវបានដាក់ឈ្មោះដើម្បីអបអរសាទរ និងរំលឹកដល់លោក Richard R. Baxter អតីតចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងជាអ្នកប្រាជ្ញច្បាប់អន្តរជាតិដ៏ឆ្នើមមួយរូប។
👏 ជោគជ័យនេះជាកិត្តិយសដ៏ធំមួយសម្រាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ព្រមទាំងលើកកកម្ពស់ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។