Established 1949

·The leading higher education institution in Cambodia

Vision

មហាវិទ្យាល័យនីតិសាស្រ្ត មានចក្ខុវិស័យក្លាយជាមហាវិទ្យាល័យឈានមុខគេក្នុងការអប់រំលើវិស័យច្បាប់ ប្រកបដោយគុណភាពខ្ពស់ តាមរយៈការបណ្តុះបណ្តាលនិស្សិតច្បាប់ឱ្យក្លាយជាអ្នកច្បាប់ដ៏ចំណាន មានសមត្ថភាពខ្ពស់ ក្នុងក្របខ័ណ្ឌជាតិ តំបន់ និង អន្តរជាតិ ព្រមទាំងចូលរួមលើកកម្ពស់កិត្យានុភាពជាតិក្នុងវិស័យអប់រំផ្នែកនីតិសាស្រ្ត។

Mission

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ មហាវិទ្យាល័យនីតិសាស្រ្តបានកំណត់នូវបេសកកម្មដូចតទៅ៖

  • ផ្តល់ឱ្យនិស្សិតនូវចំណេះដឹង ជំនាញ សីលធម៌វិជ្ជាជីវៈ ក្នុងវិស័យច្បាប់ ដើម្បីបម្រើតម្រូវការនៃទីផ្សារការងារ និងសង្គម។
  • ជម្រុញ និង លើកទឹកចិត្តដល់ការសិក្សាស្រាវជ្រាវផ្នែកច្បាប់ ការពិភាក្សា ផ្លាស់ប្តូរគំនិត និងទស្សនគតិយុត្ត។
  • ធ្វើការសហការជាមួយផ្នែកពាក់ព័ន្ធផ្សេងៗ ដើម្បីផ្តល់ឱកាសឱ្យនិស្សិតទទួលបាននូវបទពិសោធន៍ថ្មីៗជាបន្ថែមទៀត នៅក្នុងវិស័យច្បាប់។
  • ជម្រុញឱ្យនិស្សិតសិក្សារៀនសូត្រពីអន្តរវប្បធម៌ និង ចូលរួមក្នុងកិច្ចការសហគមន៍។