ថ្នាក់ទ្វេសញ្ញាបត្រផ្នែកនីតិសាស្រ្ត នៅស.ភ.ន.វ.ស បានចាប់ផ្តើមទទួលពាក្យពីបេក្ខជនហើយសម្រាប់ការចុះឈ្មោះ៖
១. ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត សិក្សាជាភាសាបារាំង សហការដៃគូជាមួយនឹងសាកលវិទ្យាល័យ Lumières Lyon II
២. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិធុរកិច្ចអន្តរជាតិ សិក្សាជាភាសាអង់គ្លេស សហការដៃគូជាមួយនឹងសាកលវិទ្យាល័យ Libre de Bruxelles
៣. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិអន្តរជាតិ និងសាធារណៈ សិក្សាជាភាសាអង់គ្លេស សហការដៃគូជាមួយនឹងសាកលវិទ្យាល័យ Paris 8
៤. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិភូមិបាល និងបេតិកភណ្ឌ សិក្សាជាភាសាខ្មែរ សហការដៃគូជាមួយនឹងសាកលវិទ្យាល័យ JEAN MOULIN LYON III
៥. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិធុរកិច្ចអន្តរជាតិ សិក្សាជាភាសាបារាំង សហការដៃគូជាមួយនឹងសាកលវិទ្យាល័យ Panthéon-Assas Paris II;
សញ្ញាបត្រទាំងនេះ គឺមានលក្ខណៈពិសេសនៅប្រទេសកម្ពុជា ដោយសារតែកត្តាខាងក្រោមនេះ៖
១. បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ និស្សិតនឹងទទួលបានសញ្ញាបត្រពីរ មួយបានពី ស.ភ.ន.វ.ស និងមួយទៀតបានមកពីសាកលវិទ្យាល័យដៃគូនៅអឺរ៉ុប
២. មហាវិទ្យាល័យផ្ទាល់មានលក្ខណៈអន្តរជាតិ ដោយមានការប្រមូលផ្តុំដោយសាស្រ្តចារ្យមកពីបណ្តាសាកលវិទ្យាល័យនៅអឺរ៉ុប និងអាមេរិកខាងជើង សូមចូលមើលវេបសាយរបស់យើង ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់៖https://ddprule.org/faculty/
៣. មុខវិជ្ជាដែលរៀននៅទីនេះ គឺដូចទៅនឹងសាកលវិទ្យាល័យដៃគូផ្តល់អោយដល់និស្សិតនៅទីនោះ
៤. និស្សិតមានឱកាសទៅសិក្សានៅសាកលវិទ្យាល័យនៅអឺរ៉ុប ជារៀងរាល់ឆ្នាំ
សូមចូលមើលវេបសាយរបស់យើង ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតកាន់តែច្បាស់៖https://ddprule.org/dual-degrees-in-law/ ឬក៏អាចទាក់ទងដោយផ្ទាល់មកកាន់អ្នកសម្របសម្រួល តាមរយៈអ៊ីម៉េល french.program.rule2@gmail.com ឬតាមរយៈទូរសព្ទលេខ ០៦៩ ៩៩០ ១៩៧ /០៩៩ ៣៥ ៣៨ ៩៩៕