ការទទួលពាក្យប្រលងចូល សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កម្មវិធីសិក្សាអន្តរជាតិ ដែលទទួលបានសញ្ញាបត្រពីរ ឯកទេសសេដ្ឋកិច្ចនិងគ្រប់គ្រង
ការទទួលពាក្យប្រលងចូល សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ កម្មវិធីសិក្សាអន្តរជាតិ ដែលទទួលបានសញ្ញាបត្រពីរ ឯកទេសសេដ្ឋកិច្ចនិងគ្រប់គ្រង
ដាក់ពាក្យឥឡូវនេះ! ការដាក់ពាក្យប្រលងចូលរៀន ក្នុងកម្មវិធីសិក្សាអន្តរជាតិ ដែលទទួលបានសញ្ញាបត្រពីរផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់បើកហើយ។
មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២ សម្រាប់ជ្រើសរើស មានដូចជា៖
- ថ្នាក់បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រង ទទួលបានសញ្ញាបត្រពីរ សហការជាមួយសាកលវិទ្យាល័យលីយ៉ុង២ (ប្រទេសបារាំង)។ មានជម្រើសចំនួនពីរដែលអាចជ្រើសរើស៖ ជម្រើសទី១ រៀនពីរភាសាគឺភាសាបារាំងនិងភាសាអង់គ្លេស និងជម្រើសទី២ រៀនជាភាសាអង់គ្លេស១០០%។ អាចមានឱកាសទទួលបានអាហារូបរណ៍រយៈពេល ៣ ឆ្នាំជាប់គ្នាពី Credit Bureau Cambodia (CBC)។
- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសហគ្រិនភាពនិងគ្រប់គ្រងគម្រោង ទទួលបានសញ្ញាបត្រពីរ សហការជាមួយសាកលវិទ្យាល័យលីយ៉ុង២ (ប្រទេសបារាំង)។ ថ្នាក់ពេលល្ងាច (ចាប់ពីម៉ោង៦ដល់៩ល្ងាច ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ)។ រៀនជាភាសាអង់គ្លេស១០០% ជាមួយអ្នកជំនាញក្នុងស្រុក និងសាស្ត្រាចារ្យមកពីប្រទេសបារាំង។ ក្រោមគម្រោង FoodSTEM ឯកទេសថ្មីមួយដែលមានឈ្មោះថា “សហគ្រិនភាពក្នុងវិស័យឧស្សាហកម្មម្ហូបអាហារ” នឹងបើកនៅខែតុលា ឆ្នាំ២០២២ សម្រាប់និស្សិតដែលបានចុះឈ្មោះចូលរៀននៅឆ្នាំទី១ នៃកម្មវិធីសិក្សានេះ!
គួរបញ្ជាក់ផងដែរ FoodSTEM គឺជាគម្រោងសហហិរញ្ញប្បទានរបស់សហភាពអឺរ៉ុប Erasmus + ក្នុងកម្មវិធីឧត្តមសិក្សា ដែលត្រូវបានរចនាឡើងដើម្បីកសាងភាពជាដៃគូ រវាងសាកលវិទ្យាល័យនៅកម្ពុជា និងអឺរ៉ុប។ ព័ត៌មានបន្ថែម សូមចូលមើលគេហទំព័រ ៖ https://foodstem-euproject.itc.edu.kh/
- ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រងហានិភ័យក្នុងវិស័យធានារ៉ាប់រង ធនាគារ និងហិរញ្ញវត្ថុ ទទួលបានសញ្ញាបត្រពីរ សហការជាមួយសាកលវិទ្យាល័យណង់ (ប្រទេសបារាំង)។ ថ្នាក់ពេលល្ងាច (ចាប់ពីម៉ោង៦ដល់៩ល្ងាច ពីថ្ងៃច័ន្ទ ដល់ ថ្ងៃសុក្រ) ។ រៀនជាភាសាអង់គ្លេស១០០% ជាមួយអ្នកជំនាញក្នុងស្រុក និងសាស្ត្រាចារ្យមកពីប្រទេសបារាំង។
សម្រាប់ព័ត៍មានបន្ថែម សូមអញ្ជើញចូលមើលគេហទំព័ររបស់យើង៖ https://ddprule.org/dual-degrees-in-economics/ ឬទំនាក់ទំនង 096 905 39 88 / 016 38 30 21 (Telegram)។
ការចុះឈ្មោះធ្វើតាមប្រព័ន្ធអនឡាញ៖ https://ddprule.org/registration-form/
Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.