១. គោលបំណង

ការបណ្តុះបណ្តាលនិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសនីតិឯកជន មានគោលបំណង ឱ្យនិស្សិតមានចំណេះដឹងខ្ពស់ ផ្នែកនីតិឯកជន អាចវិភាគបញ្ហាច្បាប់បានក្បោះក្បាយ និងផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល

ក្រោយពីការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសនីតិឯកជន នាំឱ្យនិស្សិតមាន៖

ក. ចំណេះដឹង

  • សរសេរអត្ថបទស្រាវជ្រាវប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ
  • បង្កើតលិខិតគតិយុត្ត
  • ពន្យល់មូលដ្ឋានគ្រឹះនៃបទដ្ឋានគតិយុត្ត។

ខ. ជំនាញក្នុងការគិត

  • វិភាគបញ្ហាសង្គម និងបញ្ហាគតិយុត្តពាក់ព័ន្ធ។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ

  • បង្ហាញការទទួលខុសត្រូវក្រមសីលធម៌នៃការសិក្សាស្រាវជ្រាវ
  • បង្ហាញការទទួលខុសត្រូវក្នុងនាមជាអ្នកច្បាប់។

ឃ. ជំនាញលេខ នព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង

  • ប្រមូល និងវិភាគទិន្នន័យទាក់ទងនឹងវិស័យច្បាប់
  • ផ្តល់ប្រឹក្សាផ្នែកច្បាប់។

. ឱកាសការងារ

និស្សិតអាចក្លាយជាអ្នកបង្កើតច្បាប់

  • មេធាវី
  • សារការី
  • អាជ្ញាសាលា
  • ស្មាក្តី
  • ចៅក្រម
  • ព្រះរាជអាជ្ញា
  • ទីប្រឹក្សាច្បាប់
  • អ្នកជំនាញផ្នែកច្បាប់ជាដើម។

កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត ឯកទេសនីតិឯកជន

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
LLM501 វិធីសាស្ត្រស្រាវជ្រាវ និងការសរសេរបែបសិក្សា 3 45 0
MPL511 នីតិសាជីវកម្មប្រៀបធៀប 3 45 0
MPL512 នីតិគ្រួសារ 3 45 0
MPL513 នីតិវិធីរដ្ឋប្បវេណី 3 45 0
MPL514 អាស៊ានភាវូបនីយកម្ម 3 45 0
MPL521 នីតិទ្រព្យសម្បត្តិឯកជន 3 0 45
MPL522 ឧក្រិដ្ឋវិទ្យា 3 0 45
LLM502 នីតិរដ្ឋធម្មនុញ្ញប្រៀបធៀប 3 0 45
MPL523 នីតិការងារប្រៀបធៀប 3 0 45
MPL524 នីតិព្រហ្មទណ្ឌអន្តរជាតិ 3 0 45
ចំនួនសរុប 30 450
ឆ្នាំទី២
MPL611 ស្ថាប័នអន្តរជាតិ 3 45 0
MPL612 បច្ចេកទេសអនុវត្តក្នុងកិច្ចសន្យាពិសេស 3 45 0
MPL613 នីតិមត៌កប្រៀបធៀប 3 45 0
MPL614 នីតិកម្មសិទ្ធិបញ្ញា 3 45 0
MPL422 នីតិវិនិយោគ 3 0 45
MPL623 ប្រាតិភោគ 3 0 45
MPL622 វិធីសាស្ត្រ និងគោលការណ៍បកស្រាយគតិយុត្ត 3 0 45
ការសរសេររបាយការណ៍ស្រាវជ្រាវ 3 0 0
សិក្ខាសាលា 1 0 0
ការសរសេរនិក្ខេបបទ 12 0 0
ចំនួនសរុប 25 315
ចំនួនសរុបក្រេឌីត​ និងម៉ោង 55 765

Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.