សារពីព្រឹទ្ធបុរស

មហាវិទ្យាល័យសេដ្ឋកិច្ចព័ត៌មានវិទ្យាសូមស្វាគមន៍!
សព្វថ្ងៃយើងរស់នៅក្នុងសម័យកាលឌីជីថលដែលព័ត៌មានវិទ្យាបង្កើតជាមូលដ្ឋានសម្រាប់ទ្រទ្រង់ស្ទើរតែគ្រប់កិច្ចការទាំងអស់ ដែលយើងធ្វើ។ សូមយើងសម្លឹងមើលមិនឆ្ងាយត្រឹមតែកិច្ចការទាំងអស់ដែលយើងធ្វើជារៀងរាល់ថ្ងៃ៖ទូរស័ព្ទវៃឆ្លាត នាឡិកាវៃឆ្លាត​​​​ ខ្សែស្រោបកងដៃ ដែលអនុញ្ញាតឱ្យអ្នកធ្វើការ លេង ទំនាក់ទំនង កំសាន្ត ស្វែងរកព័ត៌មាន ចូលទៅក្នុងសង្គមមនុស្ស និងដឹកនាំទៅកាន់បែបបទនៃជីវិតសំបូរបែប។ លើសពីនេះកិច្ចការតូចតាចទាំងអស់គឺព័ត៌មានវិទ្យានៅជាប់ជាមួយនឹងការងារនោះ។ ពីរទសវត្សរ៍មុន មានការផ្លាស់ប្តូរដ៏ធំខាងសង្គម សេដ្ឋកិច្ច វប្បធម៌ និងនយោបាយ ហើយព័ត៌មានវិទ្យាដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្លាស់ប្តូរទាំងអស់នោះ។ ដោយហេតុផលទាំងអស់នេះហើយ យើងសូមអញ្ជើញនិស្សិតទាំងអស់ក្នុងប្រទេស កម្ពុជាចូលសិក្សានៅក្នុងវិស័យសេដ្ឋកិច្ចព័ត៌មានវិទ្យា ឬ ព័ត៌មានវិទ្យា។ មហាវិទ្យាល័យសេដ្ឋកិច្ចព័ត៌មានវិទ្យាជាមហាវិទ្យាល័យមួយក្នុងចំណោមមហាវិទ្យាល័យទាំងបួននៅក្នុងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។យើងផ្តល់នូវជំនាញពីរក្នុងកម្រិតបរិញ្ញាបត្រវិទ្យាសាស្រ្តគឺ បរិញ្ញាបត្រសេដ្ឋកិច្ចព័ត៌មានវិទ្យា និងបរិញ្ញាបត្រព័ត៌មានវិទ្យា។ ប្រសិនបើអ្នកចង់រៀនជំនាញខាងលើទាំងនេះដើម្បីអភិវឌ្ឍសមត្ថភាពរបស់អ្នកនោះមហាវិទ្យាល័យសេដ្ឋកិច្ចព័ត៌មានវិទ្យាជាកន្លែងដ៏ល្អសម្រាប់អ្នក។

ដោយសេចក្តីគោរព

បណ្ឌិត ជ្រឹង ហៃ
ព្រឹទ្ធបុរស មហាវិទ្យាល័យសេដ្ឋកិច្ចព័ត៌មានវិទ្យា


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.