១. គោលបំណង

កម្មវិធីបណ្ដុះបណ្ដាលបរិញ្ញាបត្រវិទ្យាសាស្រ្ដ / ឯកទេសព័ត៌មានវិទ្យា ត្រូវបារៀបចំឡើងដើម្បីផ្ដល់ឱ្យនិស្សិតនូវចំណេះដឹង និងជំនាញទាក់ទងនឹងបចេ្ចកវិទ្យាព័ត៌មានរួចហើយយកចំណេះដឹង និងជំនាញនេះទៅចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងវិស័យព័ត៌មានវិទ្យា។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ព័ត៌មានវិទ្យា និស្សិតនឹងអាច៖

ក. ចំណេះដឹង

  • ស្គាល់ធាតុសំខាន់ៗរបស់កុំព្យូទ័រ
  • កំណត់អត្តសញ្ញាណពីភាពខុសគ្នារវាងភាសាកុំព្យូទ័រ និងភាសាម៉ូប៉ាល់។

ខ. ជំនាញក្នុងការគិត

  • ពន្យល់បច្ចេកទេសក្នុងការដំឡើង និងសុវត្ថិភាពបណ្តាញកុំព្យូទ័រ
  • បង្កើតប្រព័ន្ធគ្រប់គ្រងមូលដ្ឋានទិន្នន័យ
  • រចនាគេហទំព័រ
  • អភិវឌ្ឍកម្មវិធីអនុវត្តជាក់ស្តែង។

គ. ជំនាញទំនាក់ទំនងអន្តរបុគ្គល និងការទទួលខុសត្រូវ

  • ធ្វើការជាក្រុម និងដោះស្រាយបញ្ហាដែលកើតឡើងក្នុងប្រព័ន្ធព័ត៌មានវិទ្យា
  • អនុវត្តជំនាញប្រកបដោយការទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ។

ឃ. ជំនាញលេខនព្វន្ធ ព័ត៌មានវិទ្យា និងទំនាក់ទំនង

  • វិភាគ និងវាយតម្លៃអំពីតម្រូវការនានាដើម្បីរៀបចំប្រព័ន្ធព័ត៌មានវិទ្យា។

ង. ជំនាញចលនាចិត្ត

  • ដំឡើង និងដោះស្រាយបញ្ហាបច្ចេកទេសហាតវែរ និងសុសវែរកុំព្យូទ័រ។

៣. ឱកាសការងារ

ក្រោយពីទទួលបានបរិញ្ញាបត្រវិទ្យាសាស្រ្ដ ឯកទេសព័ត៌មានវិទ្យា និសិ្សតអាចទទួលបាននូវ
ឱកាសការងារដូចខាងក្រោម៖

  • អ្នកឯកទេសអាយធី
  • អ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យ
  • អ្នកគ្រប់គ្រងបណ្ដាញកុំព្យូទ័រ
  • អ្នកអភិវឌ្ឍការអនុវត្តក្នុងកុំព្យូទ័រ និងទូរស័ព្ទ
  • អ្នកអភិវឌ្ឍគេហទំព័រ
  • អ្នកដឹកនាំគម្រោងអាយធី

កម្មវិធីសិក្សាបរិញ្ញាបត្រព័ត៌មានវិទ្យា

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
CUL111 វប្បធម៌ទូទៅ 3 45 0
MMD112 ម៉ាល់ទីមេឌៀរ និងឌីសាញ ១ 3 45 0
MAT113 គណិតវិទ្យា 3 45 0
MSO114 ម៉ាយក្រូសូហ្វអបហ្វីស 3 45 0
END115 ភាសាអង់គ្លេស / បារាំង / ជប៉ុន 3 45 0
CPP121 កម្មវិធីប្រើភាសា C/C++ 3 0 45
ECO122 សេដ្ឋកិច្ចនយោបាយ 3 0 45
STA123 ស្ថិតិ 3 0 45
MMD124 ម៉ាល់ទីមេឌៀរ និងឌីសាញ ២ 3 0 45
ENG125 ភាសាអង់គ្លេស / បារាំង / ជប៉ុន 3 0 45
ចំនួនសរុប 30 450
ឆ្នាំទី២
SOF211 សូហ្វវែរស្ថិតិ (អេស ភី អេស អេស) 3 45 0
DBS212 ប្រព័ន្ធដែតាបេស ១ 3 45 0
MAT213 គណិតវិទ្យាសម្រាប់កុំព្យូទ័រ 1.5 45 0
COM214 មូលដ្ឋានគ្រឺះនៃប្រព័ន្ធកុំព្យូទ័រ ១ 3 45 0
ENG215 ភាសាអង់គ្លេសសម្រាប់កុំព្យូទ័រ ១ 3 45 0
ALG216 រចនាសម្ព័ន្ធដែតា និងអាល់ហ្គោរីស៊ឹម 3 45 0
PRO221 កម្មវិធីប្រើភាសាដតណែត ១ 3 0 45
DBS222 ប្រព័ន្ធដែតាបេស ២ 3 0 45
ENG223 ភាសាអង់គ្លេសសម្រាប់កុំព្យូទ័រ ២ 1.5 0 45
COM224 មូលដ្ឋានគ្រឺះនៃប្រព័ន្ធកុំព្យូទ័រ ២ 3 0 45
PRO225 កម្មវិធីប្រើភាសាចាវ៉ា ១ 3 0 45
NET226 បណ្តាញកុំព្យូទ័រ ១ (ដែតាទំនាក់ទំនង) 3 0 45
ចំនួនសរុប 33 540
ឆ្នាំទី៣
WEB311 កម្មវិធីប្រើភាសាវេប ១ 3 45 0
PRO312 កម្មវិធីប្រើភាសាដតណែត ២ 3 45 0
SAD313 គ្រប់គ្រងប្រព័ន្ធវីនដូ 3 45 0
DBS314 ដែតាបេសកម្រិតខ្ពស់ (ម៉ាយស៊ីខ្វែល) 3 45 0
PRO315 កម្មវិធីប្រើភាសាចាវ៉ា ២ 3 45 0
NET316 បណ្តាញកុំព្យូទ័រ ២ (រ៉ៅឌីង និងស្វីចឆីង) 3 45 0
WEB321 កម្មវិធីប្រើភាសាវេប ២ 3 0 45
SYS322 វិភាគប្រព័ន្ធ និងឌីសាញ ១ 3 0 45
WEB323 កម្មវិធីប្រើភាសាដតណែតវេប 3 0 45
PRO324 កម្មវិធីប្រើភាសាម៉ូប៉ាល់ ១ 3 0 45
SAD325 ប្រព័ន្ធគ្រប់គ្រងឡៃណុច ១ 3 0 45
NET326 បណ្តាញកុំព្យូទ័រ ៣ (សុវត្ថិភាពបណ្តាញ) 3 0 45
ចំនួនសរុប 36 540
ឆ្នាំទី៤
ECM411 អ៊ី-ពាណិជ្ជកម្ម 3 45 0
SYS412 វិភាគប្រព័ន្ធ និងឌីសាញ ២ 3 45 0
DBS413 ប្រព័ន្ធគ្រប់គ្រងដែតាបេសអូរ៉ាខល 3 45 0
PRO414 កម្មវិធីប្រើភាសាម៉ូប៉ាល់ ២ 3 45 0
SAD415 ប្រព័ន្ធគ្រប់គ្រងឡៃណុច ២ 3 45 0
ECM421 អ៊ី-ពាណិជ្ជកម្មអាប់ភ្លីខេសិន 3 0 45
ITP422 គ្រប់គ្រងគម្រោងអាយធី 3 0 45
MIS423 គ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា 3 0 45
RMT424 វិធីសាស្រ្តស្រាវជ្រាវ 1 0 0
INT425 របាយការណ៍កម្មសិក្សា 8 0 0
ចំនួនសរុប 24 360
ចំនួនសរុបក្រេឌីត​ និងម៉ោង 123 1890

Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.