១. គោលបំណង

ម​ហា​វិ​ទ្យា​ល័យ​នី​តិ​សាស្រ្ត​ផ្តល់​ជូន​នូវ​កម្ម​វិ​ធី​សិ​ក្សា​ដែល​មាន​គុណ​ភាព​ខ្ពស់ ស្រប​តាម​តម្រូវ​ការ​ទី​ផ្សារ​ការ​ងារ​សម្រាប់​និស្សិត​ច្បាប់​។ កម្ម​វិ​ធី​សិក្សា​ថ្នាក់​បរិញ្ញាបត្រនីតិសាស្រ្តត្រូវ​បាន​បង្កើត​ឡើង ដោយ​រួម​បញ្ចូល​គ្នា​នូវ​ការ​ផ្តល់​ចំណេះ​ដឹង​ផ្នែក​ទ្រឹស្តី និង បទពិសោធន៍​អនុវត្ត​ជាក់​ស្តែង ព្រម​​ទាំង​ការ​ហ្វឹក​ហាត់​ទៅ​លើ​កិច្ចការ​សរសេរ ការ​ស្រាវ​ជ្រាវ និង ការ​វិភាគ​ដោះស្រាយ​បញ្ហា​គតិយុត្ត។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត និស្សិតនឹងអាចទទួលបាន ៖

ក.ចំណេះដឹង

  • ពន្យល់គោលការណ៍ និង វិធានច្បាប់ ។
  • បង្កើតកិច្ចគតិយុត្តក្នុងវិស័យសាធារណៈ និង ឯកជន ។

ខ.ជំនាញក្នុងការគិត

  • វិភាគបញ្ហាសង្គម ដោយផ្សារភ្ជាប់ទៅនឹងវិធានច្បាប់ដែលពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយផ្លូវច្បាប់ ។
  • ផ្តល់បំណកស្រាយតាមបែបគតិយុត្តទៅលើបញ្ញត្តិច្បាប់ សេចក្តីសម្រេចរដ្ឋបាល និង សេចក្តីសម្រេចតុលាការ ។

គ.ជំនាញទំនាក់ទំទងអន្តរបុគ្គល និងការទទួលខុសត្រូវ

  • ធ្វើការងារជាលក្ខណៈបុគ្គល និង ជាក្រុម ។
  • បំពេញវិជ្ជាជីវៈប្រកបដោយសីលធម៌វិជ្ជាជីវៈ និង ការទទួលខុសត្រូវខ្ពស់ ។

ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យានិងទំនាក់ទំទង

  • គណនារកចំនួននៃសិទិ្ធនិងកាតព្វកិច្ចពាក់ព័ន្ធ ដូចជាតម្លៃទឹកប្រាក់ពន្ធលើពាក្យបណ្តឹងតម្លៃនៃចំណែកមរតកឬភាគបម្រុងជាដើម។
  • ប្រើប្រាស់កុំព្យូទ័រដើម្បីបំពេញការងារក្នុងវិជ្ជាជីវៈរបស់ខ្លួន។

៣. ឱកាសការងារ

ក្រោយពីបានបញ្ចប់ដោយជោគជ័យក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត និស្សិតជ័យលាភីអាចមានឱកាសការងារដូចខាងក្រោម ៖

  • ចៅក្រម ព្រះរាជអាជ្ញា
  • មេធាវី
  • សារការី
  • អាជ្ញាសាលា
  • ក្រឡាបញ្ជី
  • មជ្ឈត្តករ
  • មន្រ្តីនគរបាលយុត្តិធម៌
  • មន្រ្តីរាជការ ថ្នាក់ដឹកនាំ នៅតាមបណ្តាក្រសួងស្ថាប័នផ្សេងៗ
  • អ្នកពិគ្រោះយោបល់ផ្លូវច្បាប់ អ្នកគ្រប់គ្រងធនធានមនុស្ស នៅតាមបណ្តាស្ថាប័នរដ្ឋ និង ឯកជន ។ល។

កម្មវិធីសិក្សាបរិញ្ញាបត្រនីតិសាស្រ្ត

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
HKI.11 ប្រវត្តិស្ថាប័នខ្មែរ 3 45 0
ITL.11 សេចក្តីផ្តើមនីតិ (១) 3 45 0
IPS.11 សេចក្តីផ្តើមវិទ្យាសាស្រ្តនយោបាយ 3 45 0
STA.11 ស្ថិតិ 3 45 0
ENG. 11 ភាសាបរទេស (អង់គ្លេស/បារាំង/ជប៉ុន) 3 45 0
GEH.12 ភូមិវិទ្យា សេដ្ឋកិច្ច និង មនុស្ស 3 0 45
Co.S.12 វិទ្យាសាស្រ្តកុំព្យូទ័រ 3 0 45
GCS.12 វប្បធម៌ទូទៅ 3 0 45
ITL.12 សេចក្តីផ្តើមនីតិ (២) 3 0 45
ENG. 12 ភាសាបរទេស (អង់គ្លេស/បារាំង/ជប៉ុន) 3 0 45
ចំនួនសរុប 30 450
ឆ្នាំទី២
Con.L.21 នីតិរដ្ឋធម្មនុញ្ញ (១) 3 45 0
ADL.21 នីតិរដ្ឋបាល (១) 3 45 0
CRL.21 នីតិព្រហ្មទណ្ឌទូទៅ (១) 3 45 0
CIL.21 នីតិរដ្ឋប្បវេណី (១) 3 45 0
HIR.21 ប្រវត្តិទំនាក់ទំនងអន្តរជាតិ 3 45 0
RMT.21 វិធីសាស្រ្តស្រាវជ្រាវ 1 15 0
LLE.21 ភាសាអង់គ្លេសគតិយុត្ត 1.5 45 0
Con.L.22 នីតិរដ្ឋធម្មនុញ្ញ (២) 3 0 45
ADL.22 នីតិរដ្ឋបាល (២) 3 0 45
CRL.22 នីតិព្រហ្មទណ្ឌទូទៅ (២) 3 0 45
CIL.22 នីតិរដ្ឋប្បវេណី (២) 3 0 45
IIA.22 ស្ថាប័នអន្តរជាតិ និង អាស៊ាន 3 0 45
HPT.22 ប្រវត្តិគំនិតនយោបាយ 3 0 45
LMB.22 វិធីសាស្រ្តគតិយុត្ត (ទូទៅ) 1.5 0 45
LLE.22 ភាសាអង់គ្លេសគតិយុត្ត 1.5 0 45
ចំនួនសរុប 38.5 645
ឆ្នាំទី៣
PIL.31 នីតិអន្តរជាតិសាធារណៈ (១) 3 45 0
HRL.31 នីតិសិទ្ធិមនុស្ស (១) 3 45 0
SCRL.31 នីតិព្រហ្មទណ្ឌពិសេស 3 45 0
LLSSL.31 នីតិការងារ និង របបសន្តិសុខសង្គម (១) 3 45 0
Com.L.31 នីតិពាណិជ្ជកម្ម 3 45 0
OBL.31 នីតិកាតព្វកិច្ច (១) 3 45 0
LLE.31 ភាសាអង់គ្លេសគតិយុត្ត 1.5 45 0
PIL.32 នីតិអន្តរជាតិសាធារណៈ (២) 3 0 45
HRL.32 នីតិសិទ្ធិមនុស្ស (២) 3 0 45
CRP.32 នីតិវិធីព្រហ្មទណ្ឌ 3 0 45
LLSSL.32 នីតិការងារ និង របបសន្តិសុខសង្គម (២) 3 0 45
Com.L.32 នីតិក្រុមហ៊ុន 3 0 45
OBL.32 នីតិកាតព្វកិច្ច (២) 3 0 45
LLE.32 ភាសាអង់គ្លេសគតិយុត្ត 1.5 0 45
ចំនួនសរុប 39 630
ឆ្នាំទី៤
FSL.41 នីតិបេតិកភណ្ឌ និង គ្រួសារ 3 45 0
CIP.41 នីតិវិធីរដ្ឋប្បវេណី 3 45 0
CUL.41 នីតិនគរូបនីយកម្ម និង សំណង់ 3 45 0
IPL.41 នីតិកម្មសិទ្ធិបញ្ញា 3 45 0
LMA.41 វិធីសាស្រ្តគតិយុត្ត (វិភាគ) 1.5 45 0
ជម្រើសទី១៖ ការពារសារណា ឬ របាយការណ៍កម្មសិក្សា 9 0 0
ជម្រើសទី២៖ ប្រឡងបញ្ចប់ការសិក្សាមាន៖ 0 0 0
PRIL.42 នីតិអន្តរជាតិឯកជន 3 0 45
BFL.42 នីតិថវិកា និងពន្ធដារ 3 0 45
SCL.42 នីតិកិច្ចសន្យាពិសេស 3 0 45
ចំនួនសរុប 22.5 360
ចំនួនម៉ោង 130 2085

Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.