សារពីព្រឹទ្ធបុរស

មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រង សូមស្វាគមន៍

មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រង ជាមហាវិទ្យាល័យមួយ ក្នុងចំណោមមហាវិទ្យាល័យទាំងបួន របស់សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ នៅក្នុងមហាវិទ្យាល័យនេះ យើងមានកម្មវិធីបណ្តុះបណ្តាល ថ្នាក់បរិញ្ញាបត្រចំនួនប្រាំគឺ ៖ បរិញ្ញាបត្រគណនេយ្យ បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច បរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍ និងបរិញ្ញាបត្រគ្រប់គ្រងទេសចរណ៍ និងបដិសណ្ឋារកិច្ច។

ក្នុងគោលបំណងទទួលបាននូវការបណ្តុះបណ្តាលដែលប្រកបដោយគុណភាព យើងផ្តោតជាអាទិភាពលើបីចំណុចដូចខាងក្រោម ៖

  • ការរៀបចំកម្មវិធីសិក្សាដែលផ្តល់ចំណេះដឹង និងជំនាញ
  • ធនធានសាស្ត្រាចារ្យដែលមានបទពិសោធន៍
  • សម្ភារៈសិក្សា

ដើម្បីឆ្លើយតបទៅនឹងចក្ខុវិស័យ បេសកកម្មរបស់ខ្លួន និងតម្រូវការទីផ្សារការងារ កម្មវិធីសិក្សាទាំងអស់ របស់មហាវិទ្យាល័យត្រូវបានធ្វើការអភិវឌ្ឍជាបន្តបន្ទាប់ស្របតាមផែនការយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ។

ប្រសិនបើអ្នកចង់សិក្សាលើជំនាញ សេដ្ឋកិច្ច គណនេយ្យ ធនាគារ និងហិរញ្ញវត្ថុ គ្រប់គ្រង និងទេសចរណ៍ ជ្រើសរើសយកការសិក្សានៅ មហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រង ជាជម្រើសដ៍ប្រសើរសម្រាប់ អ្នកដើម្បីទទួលបានការសិក្សា ប្រកបដោយគុណភាព។

ឈាង ម៉េងហៀក
ព្រឹទ្ធបុរស


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.