១. គោលបំណង

កម្មវិធីអប់រំបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ចនេះត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង និងជំនាញទាក់ទងនឹងការគ្រប់គ្រងកិច្ចការអាជីវកម្ម ការវិភាគយុទ្ធសាស្ត្រ និងការប្រើប្រាស់ធនធានមានប្រសិទ្ធភាព។ លើសពីនេះអ្នកសិក្សាជំនាញគ្រប់គ្រងធុរកិច្ចអាចសរសេររបាយការណ៍ស្តីពីកិច្ចការជំនួញទៅតាមសេចក្តីត្រូវការនៃការគ្រប់គ្រងសហគ្រាស។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រគ្រប់គ្រងធុរកិច្ចអ្នកសិក្សានឹងអាច៖

ក.ចំណេះដឹង

  • កំណត់អត្តសញ្ញាណមូលដ្ឋានគ្រឹះ និងទស្សនៈនៃការគ្រប់គ្រងសេដ្ឋកិច្ច គ្រប់គ្រងធុរកិច្ច
  • ពន្យល់គោលការណ៍ ទស្សនៈទាក់ទងនឹងការគ្រប់គ្រងធនធានមនុស្ស ភាពជាអ្នកដឹកនាំ
  • បង្កើតរបាយការណ៍នៃការធ្វើធុរកិច្ច និងធ្វើរបាយការណ៍បូកសរុបលទ្ធផលកិច្ចការជំនួញ។

ខ.ជំនាញក្នុងការគិត

  • បកស្រាយយុទ្ធសាស្រ្តនៃការគ្រប់គ្រង និងវិភាគប្រតិបត្តិការអាជីវកម្ម
  • វិភាគរបាយការណ៍
  • ធ្វើការសម្រេចចិត្ត។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ

  • ធ្វើការងារជាលក្ខណៈបុគ្គល ជាក្រុម
  • បំពេញអាជីពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ។

ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង

  • ប្រើប្រាស់ Software សម្រាប់វិភាគ ព្យាករណ៏កិច្ចការធុរកិច្ច
  • សរសេររបាយការណ៍លទ្ធផលការងារ។

៣. ឱកាសការងារ

ក្រោយពីទទួលបានបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

  • ជាបុគ្គលិកបំរើការងារលើកិច្ចការជំនួញ និងការងារគ្រប់គ្រងធុរកិច្ច
  • ជាអ្នកចាត់ចែងការងារលើកិច្ចការជំនួញ និងការងារគ្រប់គ្រងធុរកិច្ច
  • ជាអ្នកគ្រប់គ្រងកិច្ចការជំនួញ ឬធុរកិច្ចរបស់សហគ្រាសខ្នាតតូច ឬមធ្យម
  • ធ្វើកាងារនៅតាមស្ថាប័នរដ្ឋ និងអង្គការ។

កម្មវិធីសិក្សាបរិញ្ញាបត្រគ្រប់គ្រងធុរកិច្ច

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
CUL111 វប្បធម៌ទូទៅ 3 45 0
MGT112 សេចក្តីផ្តើមធុរកិច្ច 3 45 0
MGT113 ទំនាក់ទំនងធុរកិច្ច 3 45 0
MSO124 ម៉ៃក្រូសូហ្វអូហ្វីស 3 45 0
ENG115 ភាសាអង់គ្លេស/បារាំង/ជប៉ុន 3 45 0
MGT121 គោលការណ៍គ្រប់គ្រង 3 0 45
ECO122 សេដ្ឋកិច្ចនយោបាយ 3 0 45
STA123 ស្ថិតិ 3 0 45
MAT124 គណិតវិទ្យាសម្រាប់ធុរកិច្ច 3 0 45
ENG125 ភាសាអង់គ្លេស/បារាំង/ជប៉ុន 3 0 45
ចំនួនសរុប 30 450
ឆ្នាំទី២
ECO211 ម៉ៃក្រូសេដ្ឋកិច្ច១ 3 45 0
MKT212 គោលការណ៍ម៉ាឃេធីង 3 45 0
ACC213 គណនេយ្យហិរញ្ញវត្ថុ១ 3 45 0
STA214 ស្ថិតិធុរកិច្ច 3 45 0
MAT215 គណិតវិទ្យាហិរញ្ញវត្ថុ 3 45 0
ENG216 អង់គ្លេសធុរកិច្ច 1.5 45 0
MKT221 គ្រប់គ្រងម៉ាឃេធីង 3 0 45
ECO222 ម៉ៃក្រូសេដ្ឋកិច្ច២ 3 0 45
ACC223 គណនេយ្យហិរញ្ញវត្ថុ២ 3 0 45
ACC224 គណនេយ្យគ្រប់គ្រង 3 0 45
ECO225 ម៉ាក្រូសេដ្ឋកិច្ច 3 0 45
ENG226 អង់គ្លេសធុរកិច្ច 1.5 0 45
ចំនួនសរុប 33 540
ឆ្នាំទី៣
MGT311 ភាពជាអ្នកដឹកនាំ 3 45 0
MGT315 គ្រប់គ្រងធនធានមនុស្ស 3 45 0
MGT313 ក្រមសីលធម៌ធុរកិច្ច 3 45 0
FIN314 រូបិយវត្ថុ និងធនាគារ 3 45 0
BUL312 នីតិធុរកិច្ច 3 45 0
ENG316 អង់គ្លេសធុរកិច្ច 1.5 45 0
MGT321 គ្រប់គ្រងប្រតិបត្តិការ 3 0 45
FIN322 ទីផ្សារ និង​ស្ថាប័នហិរញ្ញវត្ថុ​ 3 0 45
FIN323 មូលដ្ឋានគ្រឹះវិនិយោគ 3 0 45
MGT324 សហគ្រិនភាព 3 0 45
MGT327 គ្រប់គ្រងចង្វាក់ផ្គត់ផ្គង់ 3 0 45
ENG326 អង់គ្លេសធុរកិច្ច 1.5 0 45
ចំនួនសរុប 33 540
ឆ្នាំទី៤
MGT411 ឥរិយាបទគ្រប់គ្រងអង្គភាព 3 45 0
MGT412 ធុរកិច្ចអន្តរជាតិ 3 45 0
MGT413 គ្រប់គ្រងអន្តរវប្បធម៌ 3 45 0
QAM414 ព្យាករណ៍ធុរកិច្ចនិងផែនការ 3 45 0
MGT415 គ្រប់គ្រងគម្រោង 3 45 0
FIN421 គ្រប់គ្រងហិរញ្ញវត្ថុ 3 0 45
MGT422 គ្រប់គ្រងគុណភាព 3 0 45
MGT423 គ្រប់គ្រងយុទ្ធសាស្ត្រ 3 0 45
RMT424 វិធីសាស្ត្រស្រាវជ្រាវ 1 0 15
INT425 កម្មសិក្សា 8 0 0
ចំនួនសរុប 24 375
ចំនួនសរុបក្រេឌីត​ និងម៉ោង 120 1905

Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.