១. គោលបំណង

កម្មវិធីអប់រំបរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៏ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱ្យអ្នកសិក្សានូវចំណេះដឹង និងយល់ដឹងពីទស្សនទានពីសេដ្ឋកិច្ច និងការអភិវឌ្ឍន៏សេដ្ឋកិច្ច។

កម្មវិធីនេះនឹងបណ្តុះបណ្តាលនិស្សិតអោយទទួលបាននូវជំនាញច្បាស់លាស់ដែលទាក់ទងនឹងសេដ្ឋកិច្ចអភិវឌ្ឍន៏។

២. លទ្ធផលសិក្សានៃកម្មវិធីបណ្ដុះបណ្ដាល

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៏ អ្នកសិក្សានឹងអាច៖

ក.ចំណេះដឹង

  • កំណត់អត្ថន័យ និងទស្សន:ដែលពាក់ព័ន្ធនឹងសេដ្ឋកិច្ចអភិវឌ្ឍន៏
  • បកស្រាយអំពីទំនាក់ទំនងនៃសកម្មភាពសេដ្ឋកិច្ចអភិវឌ្ឍន៍ក្នុងវិស័យសេដ្ឋកិច្ច។

ខ.ជំនាញក្នុងការគិត

  • វិភាគកំណើននិងការអភិវឌ្ឍសេដ្ឋកិច្ច
  • ស្វែងរកយុទ្ធសាស្រ្តដើម្បីគ្រប់គ្រងនិងធ្វើការអភិវឌ្ឍសេដ្ឋកិច្ច
  • បង្កើតផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច។

គ.ជំនាញទំនាក់ទំនងអន្តរបុគ្គលនិងការទទួលខុសត្រូវ

  • ធ្វើការងារជាក្រុម ក្នុងការដោះស្រាយបញ្ហាដែលពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ច
  • ស្រាវជ្រាវចំណេះដឹង បច្ចកទេសថ្មីៗនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម
  • អនុវត្តជំនាញអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយក្រមសីលធម៌ និងទំនួលខុសត្រូវនៅក្នុងសង្គម។

ឃ.ជំនាញលេខនព្វន្ត ព័ត៌មានវិទ្យា និងទំនាក់ទំនង

  • ប្រើប្រាស់កម្មវិធី និងឧបករណ៍ស្ថិតិទំនើបនៅក្នុងជំនាញសេដ្ឋកិច្ចអភិវឌ្ឍន៏
  • ភ្ជាប់ទំនាក់ទំនងការងារក្នុងស្ថានភាពខុសៗគ្នានៃការអភិវឌ្ឍសេដ្ឋកិច្ច និងសមាហរណកម្មក្នុងតំបន់ និងអន្តរជាតិ។

៣. ឱកាសការងារ

ក្រោយពីទទួលបានបរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៏អ្នកសិក្សាអាចទទួលបាននូវឱកាសការងារដូចខាងក្រោម៖

-ការងារជាមួយនឹងស្ថាប័នរដ្ឋ រួមមាន៖

  • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
  • ក្រសួងអភិវឌ្ឍន៏ជនបទ
  • ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា
  • ក្រសួងពាណិជ្ជកម្ម
  • ក្រសួងកសិកម្ម
  • ក្រសួងផែនការ
  • ថ្នាក់ក្រោមជាតិ (ឃុំ/សង្កាត់)
  • សហគមន៏។

កម្មវិធីសិក្សាបរិញ្ញាបត្រសេដ្ឋកិច្ចអភិវឌ្ឍន៍

លេខកូដ មុខវិជ្ជា ចំនួនក្រេឌីត ចំនួនម៉ោង ផ្សេងៗ
ឆមាសទី១ ឆមាសទី២
ឆ្នាំទី១
CUL111 វប្បធម៌ទូទៅ 3 45 0
MAT112 គណិតវិទ្យាសេដ្ឋកិច្ច​១ 3 45 0
ECO113 ប្រវត្តិសេដ្ឋកិច្ចនៃប្រទេសកម្ពុជា 3 45 0
ECO114 សេចក្តីផ្តើមសេដ្ឋកិច្ចអាស៊ាន 3 45 0
ENG115 ភាសាអង់គ្លេស/បារាំង/ជប៉ុន 3 45 0
STA121 ស្ថិតិ១ 3 0 45
ECO122 សេដ្ឋកិច្ចនយោបាយ 3 0 45
MAT123 គណិតវិទ្យាសេដ្ឋកិច្ច​២ 3 0 45
MSO124 ម៉ៃក្រូសូហ្វអូហ្វីស 3 0 45
ENG125 ភាសាអង់គ្លេស/បារាំង/ជប៉ុន 3 0 45
ចំនួនសរុប 30 450
ឆ្នាំទី២
ECO211 ម៉ៃក្រូសេដ្ឋកិច្ច១ 3 45 0
STA212 ស្ថិតិធុរកិច្ច២ 3 45 0
ACC213 គណនេយ្យហិរញ្ញវត្ថុ១ 3 45 0
ECO214 ម៉ាក្រូសេដ្ឋកិច្ច១ 3 45 0
MGT215 គោលការណ៍គ្រប់គ្រង 3 45 0
ENG216 អង់គ្លេសធុរកិច្ច 1.5 45 0
ACC221 គណនេយ្យហិរញ្ញវត្ថុ២ 3 0 45
ECO222 ម៉ៃក្រូសេដ្ឋកិច្ច២ 3 0 45
ECO223 ម៉ាក្រូសេដ្ឋកិច្ច២ 3 0 45
ACC224 គណនេយ្យគ្រប់គ្រង 3 0 45
MKT225 គោលការណ៍ម៉ាឃេធីង 3 0 45
ENG226 អង់គ្លេសធុរកិច្ច 1.5 0 45
ចំនួនសរុប 33 540
ឆ្នាំទី៣
ECO312 សេដ្ឋកិច្ចបរិស្ថាន 3 45 0
ECO313 សេដ្ឋកិច្ចអន្តរជាតិ 3 45 0
FIN314 រូបិយវត្ថុ និង ធនាគារ 3 45 0
MGT315 គ្រប់គ្រងធនធានមនុស្ស 3 45 0
BUL315 នីតិធុរកិច្ច 3 45 0
ENG316 អង់គ្លេសធុរកិច្ច 1.5 45 0
ECO321 សេដ្ឋកិច្ចកសិកម្ម 3 0 45
FIN322 ទីផ្សារ និង​ស្ថាប័នហិរញ្ញវត្ថុ​ 3 0 45
MGT324 សហគ្រិនភាព 3 0 45
MGT325 គ្រប់គ្រងគម្រោង 3 0 45
ENG326 អង់គ្លេសធុរកិច្ច 1.5 0 45
FIN327 វិភាគវិនិយោគ 3 0 45
ចំនួនសរុប 33 540
ឆ្នាំទី៤
ECO411 កំណើនសេដ្ឋកិច្ច 3 45 0
ECO412 អភិវឌ្ឍន៍ជនបទ 3 45 0
ECO413 អភិវឌ្ឍន៍សេដ្ឋកិច្ច១ 3 45 0
STA414 អេកូណូមេទ្រិក 3 45 0
ECO415 គោលនយោបាយសាធារណៈ 3 45 0
ECO421 គ្រប់គ្រងការអភិវឌ្ឍ 3 0 45
ECO422 សេដ្ឋកិច្ចការងារ 3 0 45
ECO423 អភិវឌ្ឍន៍សេដ្ឋកិច្ច២ 3 0 45
RMT42 វិធីសាស្ត្រស្រាវជ្រាវ 1 0 15
INT425 កម្មសិក្សា 8 0 0
ចំនួនសរុប 24 375
ចំនួនសរុបក្រេឌីត​ និងម៉ោង 120 1905

Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.