ការទទួលពាក្យប្រលងចូល សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ កម្មវិធីសិក្សាអន្តរជាតិដែលទទួលបានសញ្ញាបត្រពីរ ឯកទេសសេដ្ឋកិច្ចនិងគ្រប់គ្រង

ការទទួលពាក្យប្រលងចូល សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ កម្មវិធីសិក្សាអន្តរជាតិដែលទទួលបានសញ្ញាបត្រពីរ ឯកទេសសេដ្ឋកិច្ចនិងគ្រប់គ្រង

ដាក់ពាក្យឥឡូវនេះ! ការដាក់ពាក្យប្រលងចូលរៀន ក្នុងកម្មវិធីសិក្សាអន្តរជាតិ ដែលទទួលបានសញ្ញាបត្រពីរ ផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ចាប់បើកហើយ។

មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន​៣ សម្រាប់ជ្រើសរើស មានដូចជា៖

  • ថ្នាក់បរិញ្ញាបត្រ សេដ្ឋកិច្ចនិងគ្រប់គ្រង ទទួលបានសញ្ញាបត្រពីរ សហការជាមួយសាកលវិទ្យាល័យលីយ៉ុង២ (ប្រទេសបារាំង)។ មានជម្រើសចំនួនពីរដែលអាចជ្រើសរើស៖ ជម្រើសទី១ រៀនពីរភាសា គឺភាសាបារាំងនិងភាសាអង់គ្លេស និងជម្រើសទី២ រៀនជាភាសាអង់គ្លេស១០០%។ អាចមានឱកាសទទួលបានអាហារូបរណ៍រយៈពេល ៣ ឆ្នាំជាប់គ្នាពី Credit Bureau Cambodia។​
  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សហគ្រិនភាពនិងគ្រប់គ្រងគម្រោង ទទួលបានសញ្ញាបត្រពីរ សហការជាមួយសាកលវិទ្យាល័យលីយ៉ុង២ (ប្រទេសបារាំង)។ ថ្នាក់ពេលយប់ (ចាប់ពីម៉ោង ៦ ដល់ ៩ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ)។ រៀនជាភាសាអង់គ្លេស១០០% ជាមួយអ្នកជំនាញក្នុងស្រុក និងសាស្ត្រាចារ្យមកពីប្រទេសបារាំង។
  • ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ គ្រប់គ្រងហានិភ័យ ក្នុងវិស័យធានារ៉ាប់រង ធនាគារ និងហិរញ្ញវត្ថុ ទទួលបានសញ្ញាបត្រពីរ សហការជាមួយសាកលវិទ្យាល័យណង់ (ប្រទេសបារាំង)។ ថ្នាក់ពេលយប់ (ចាប់ពីម៉ោង ៦ ដល់ ៩យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ) ។ រៀនជាភាសាអង់គ្លេស១០០% ជាមួយអ្នកជំនាញក្នុងស្រុក និងសាស្ត្រាចារ្យមកពីប្រទេសបារាំង។
  • ថ្នាក់ថ្មី​​! ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ទទួលបានសញ្ញាបត្រពីរ សហការជាមួយសាកលវិទ្យាល័យរ៉ែន ២ (ប្រទេសបារាំង)។ ថ្នាក់ពេលយប់ (ចាប់ពីម៉ោង​ ៦ ដល់ ៩ យប់ ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ) ។ រៀនជាភាសាអង់គ្លេស១០០% ជាមួយអ្នកជំនាញក្នុងស្រុក និងសាស្ត្រាចារ្យមកពីប្រទេសបារាំង។


សម្រាប់ព័ត៍មានបន្ថែម សូមអញ្ជើញចូលមើលគេហទំព័ររបស់យើង៖ https://ddprule.org/dual-degrees-in-economics/ ឬទំនាក់ទំនង 096 905 39 88 (Telegram)។

ការចុះឈ្មោះធ្វើឡើងតាមប្រព័ន្ធអនឡាញ ៖ https://ddprule.org/registration-form/


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.