ការបើកទទួលពាក្យ សម្រាប់កម្មវិធីសិក្សាឯកទេសផ្នែកច្បាប់ និងផ្នែកសេដ្ឋកិច្ចជាភាសាបារាំង

ការបើកទទួលពាក្យ សម្រាប់កម្មវិធីសិក្សាឯកទេសផ្នែកច្បាប់ និងផ្នែកសេដ្ឋកិច្ចជាភាសាបារាំង

ចាប់បើកទទួលពាក្យចុះឈ្មោះ សម្រាប់កម្មវិធីសិក្សាជាភាសាបារាំងឯកទេសច្បាប់ និងឯកទេសសេដ្ឋកិច្ច សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។

មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្ត្រ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ខណៈដែលមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកសេដ្ឋកិច្ច ត្រូវបានសម្ពោធក្នុងឆ្នាំ ២០០១ ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់ភាសាបារាំងនៅកម្ពុជា។ សព្វថ្ងៃនេះ មជ្ឈមណ្ឌល សហប្រតិបត្តិការបារាំង នៅស.ភ.ន.វ.ស​ មានកម្មវិធីសិក្សាបរិញ្ញាបត្រឯកទេសច្បាប់ជាភាសាបារាំង និងបរិញ្ញាបត្រសេដ្ឋកិច្ច និងគ្រប់គ្រង សិក្សាជាពីរភាសា (បារាំង-អង់គ្លេស)។​

កម្មវិធីសិក្សាទាំងពីរ សុទ្ធសឹងជាបរិញ្ញាបត្រទ្វេរសញ្ញាបត្រ ដែលសហការជាមួយសាកលវិទ្យាល័យបារាំង លីយ៉ុង២ (ក្រុងលីយ៉ុង ប្រទេសបារាំង) ដែលមានកម្មវិធីសិក្សា ដូចគ្នានឹងសាកលវិទ្យាល័យជាដៃគូ។ និស្សិតដែលបញ្ចប់ការសិក្សា នឹងទទួលបានសញ្ញាបត្រពីរ៖ សញ្ញាបត្រខ្មែរពីស.ភ.ន.វ.ស និងសញ្ញាបត្របារាំងពីសាកលវិទ្យាល័យលីយ៉ុង២។

សាស្ត្រាចារ្យពីសាកលវិទ្យាល័យលីយ៉ុង២ នឹងធ្វើដំណើរមក ស.ភ.ន.វ.ស  ដើម្បីបង្ហាត់បង្រៀនផ្ទាល់ រួមជាមួយសាស្ត្រាចារ្យក្នុងស្រុកដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។

វគ្គសិក្សាទាំងនេះ ផ្ដល់ភាពងាយស្រួលក្នុងការទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង និងនៅបរទេស។

សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញចូលមើលវេបសាយនៃកម្មវិធីសិក្សានីមួយៗ ៖

  • បរិញ្ញាបត្រផ្នែកច្បាប់៖ https://ddprule.org/bachelor-in-law-from-lyon-2-university-and-from-rule/
  • បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង៖ https://ddprule.org/bachelors-degree-in-economics-and-management/

និស្សិតទាំងឡាយអាចចុះឈ្មោះចាប់ពីពេលនេះតទៅ ដោយបំពេញបែបបទសុំប្រឡងនៅលើគេហទំព័ររបស់យើង៖ https://ddprule.org/registration-form/

ឬទាក់ទងមក ៖

– ទូរស័ព្ទ ៖ 069 99​ 01 97, អ៊ីមែល : french.program.rule2@gmail.com សម្រាប់ព័ត៌មានផ្នែកច្បាប់។

– ទូរស័ព្ទ ៖ 096 905 39​ 88, អ៊ីមែល :  urdsecoopfreco@gmail.com សម្រាប់ព័ត៌មានផ្នែកសេដ្ឋកិច្ច និង​គ្រប់គ្រង។


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.