កិច្ចជំនួបពិភាក្សា​ រវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ជាមួយនឹងសាកលវិទ្យាល័យ Aix Marseille នៃប្រទេសបារាំង

កិច្ចជំនួបពិភាក្សា​ រវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ជាមួយនឹងសាកលវិទ្យាល័យ Aix Marseille នៃប្រទេសបារាំង

រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣

គណ:គ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ជាមួយនឹងគណៈប្រតិភូអញ្ជើញមកពីសាកលវិទ្យាល័យ Aix Marseille នៃប្រទេសបារាំង បានជួបពិភាក្សា ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ទៅលើការផ្លាស់ប្ដូរការសិក្សារបស់និស្សិតសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។

កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ព្រមទាំង សាកលវិទ្យាធិការរង លោក លោកស្រី ព្រឹទ្ធបុរស និងប្រធានការិយាល័យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ជាមួយនឹង Vice President in charge of IR and Dean of the Faculty of Law របស់សាកលវិទ្យាល័យ Aix Marseille នៃប្រទេសបារាំង។


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.