សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ស.ភ.ន.វ.ស.) សូមជូនដំណឹងដល់និស្សិតដែលកំពុងសិក្សា ថ្នាក់បរិញ្ញាបត្រឆ្នាំទី២, ៣, ៤ គ្រប់ជំនាញទាំងអស់ឲ្យបានជ្រាបថា ស.ភ.ន.វ.ស. នឹងជ្រើសរើសនិស្សិតចំនួន ៥រូប (ក្នុងនោះ២ រូបជាបេក្ខជនបម្រុង) ដាក់ពាក្យចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា ASEAN University Network (AUN) Summer Camp 2025 ដែលនឹងប្រព្រឹត្តនាថ្ងៃទី៦-១៩ ខែកក្កដា ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ Vietnam National University Ho Chi Minh City (VNUHCM) នៃប្រទេសវៀតណាម ក្រោមប្រធានបទ “Sustainable Solutions and Youth Innovation in Climate Change”។