ចាប់បើកទទួលពាក្យចុះឈ្មោះ សម្រាប់កម្មវិធីសិក្សាជាភាសាបារាំងឯកទេសច្បាប់ និងឯកទេសសេដ្ឋកិច្ច សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។
មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្ត្រ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ខណៈដែលមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកសេដ្ឋកិច្ច ត្រូវបានសម្ពោធក្នុងឆ្នាំ ២០០១ ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់ភាសាបារាំងនៅកម្ពុជា។ សព្វថ្ងៃនេះ មជ្ឈមណ្ឌល សហប្រតិបត្តិការបារាំង នៅស.ភ.ន.វ.ស មានកម្មវិធីសិក្សាបរិញ្ញាបត្រឯកទេសច្បាប់ជាភាសាបារាំង និងបរិញ្ញាបត្រសេដ្ឋកិច្ច និងគ្រប់គ្រង សិក្សាជាពីរភាសា (បារាំង-អង់គ្លេស)។
កម្មវិធីសិក្សាទាំងពីរ សុទ្ធសឹងជាបរិញ្ញាបត្រទ្វេរសញ្ញាបត្រ ដែលសហការជាមួយសាកលវិទ្យាល័យបារាំង លីយ៉ុង២ (ក្រុងលីយ៉ុង ប្រទេសបារាំង) ដែលមានកម្មវិធីសិក្សា ដូចគ្នានឹងសាកលវិទ្យាល័យជាដៃគូ។ និស្សិតដែលបញ្ចប់ការសិក្សា នឹងទទួលបានសញ្ញាបត្រពីរ៖ សញ្ញាបត្រខ្មែរពីស.ភ.ន.វ.ស និងសញ្ញាបត្របារាំងពីសាកលវិទ្យាល័យលីយ៉ុង២។
សាស្ត្រាចារ្យពីសាកលវិទ្យាល័យលីយ៉ុង២ នឹងធ្វើដំណើរមក ស.ភ.ន.វ.ស ដើម្បីបង្ហាត់បង្រៀនផ្ទាល់ រួមជាមួយសាស្ត្រាចារ្យក្នុងស្រុកដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។
វគ្គសិក្សាទាំងនេះ ផ្ដល់ភាពងាយស្រួលក្នុងការទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង និងនៅបរទេស។
សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញចូលមើលវេបសាយនៃកម្មវិធីសិក្សានីមួយៗ ៖
និស្សិតទាំងឡាយអាចចុះឈ្មោះចាប់ពីពេលនេះតទៅ ដោយបំពេញបែបបទសុំប្រឡងនៅលើគេហទំព័ររបស់យើង៖ https://ddprule.org/registration-form/
ឬទាក់ទងមក ៖
– ទូរស័ព្ទ ៖ 069 99 01 97, អ៊ីមែល : french.program.rule2@gmail.com សម្រាប់ព័ត៌មានផ្នែកច្បាប់។
– ទូរស័ព្ទ ៖ 096 905 39 88, អ៊ីមែល : urdsecoopfreco@gmail.com សម្រាប់ព័ត៌មានផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង។