ពិធីចាប់ផ្តើមជាផ្លូវការរបស់គម្រោង GREENCAP
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានចាប់ផ្ដើមជាផ្លូវការគម្រោង GREENCAP ដែលជាគម្រោងបង្កើតឡើងក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យចំនួន ៤ នៃព្រះរាជាណាចក្រកម្ពុជា និងសាកលវិទ្យាល័យចំនួន ៣ នៃសហភាពអឺរ៉ុប ដោយទទួលបានថវិកាពីកម្មវិធី Erasmus+ របស់សហគមន៍អឺរ៉ុប មានរយៈពេលបីឆ្នាំ។
គម្រោងនេះមានគោលដៅគាំទ្រដល់ការកសាងសមត្ថភាពក្នុងប្រទេសកម្ពុជា ដោយផ្ដោតជាចម្បងទៅលើការជំរុញសមត្ថភាពនៅតាមសាកលវិទ្យាល័យ ក្នុងវិស័យអភិវឌ្ឍន៍ប្រកបដោយចីរភាព។ កម្មវិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា៕