សូមជូនដំណឹងដល់និស្សិតទាំងអស់ដែលមានបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសនីតិឯកជន និងឯកទេសរដ្ឋបាលសាធារណៈ ឬបរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ច ឯកទេសហិរញ្ញវត្ថុ និងឯកទេសគ្រប់គ្រង ឲ្យបានជ្រាបថា និស្សិតដែលនឹងត្រូវបានជ្រើសរើសឲ្យប្រឡងចូលលុះត្រាតែមានពេលវេលាច្រើន អាចសិក្សាបានទើបអនុញ្ញាតឲ្យចូលរៀន។ និស្សិតដែលមានពេលតិចតួចសម្រាប់ការសិក្សា សូមរង់ចាំមានពេលគ្រប់គ្រាន់ក្នុងការសិក្សាសិន ទើបអាចដាក់ពាក្យចូលសិក្សាបាន។ ការធ្វើតេស្តនឹងប្រព្រឹត្តនៅថ្ងៃ១៦ តុលា ឆ្នាំ២០២១ ចាប់ពីម៉ោង១៥:០០តទៅ ដោយមធ្យោបាយអនឡាញ។
មុខវិជ្ជាដែលត្រូវធ្វើតេស្ត៖
បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសនីតិឯកជន៖ មុខវិជ្ជានីតិរដ្ឋប្បវេណី និងភាសា (បារាំង ឬអង់គ្លេស)
បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសរដ្ឋបាលសាធារណៈ៖ មុខវិជ្ជានីតិរដ្ឋបាល និងភាសា (បារាំង ឬអង់គ្លេស)
បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ច ឯកទេសហិរញ្ញវត្ថុ និងគ្រប់គ្រង៖ មុខវិជ្ជាម៉ាក្រូសេដ្ឋកិច្ច និងភាសា (បារាំង ឬអង់គ្លេស)
និស្សិតដែលមានបំណងសិក្សា សូមប្រញាប់ឡើង ចំណែកនិស្សិតនៅRULEដែលដឹងថាប្រឡងជាប់ខែកញ្ញា ឆ្នាំ២០២១ អាចដាក់ពាក្យបានភ្លាម ដោយគ្រាន់តែសរសេរ ឈ្មោះ សញ្ញាបត្រ និងអះអាងពីការប្រឡងជាប់ ឬការពារសារណាជាប់ រួចថតបញ្ចូលកន្លែងសញ្ញាបត្រជាការស្រេច។ ផុតកំណត់នៃការដាក់ពាក្យចូលរៀននៅថ្ងៃ១៤ តុលា ២០២១ នេះហើយ។
និស្សិតអាចដាក់ពាក្យអនឡាញតាមលីងនេះបាន https://docs.google.com/forms/d/1EWQSPZZP7pFfvYq1sBR3Kvyy41vZlpJRPo2uT6I-X3s/edit