ការចុះឈ្មោះ សម្រាប់កម្មវិធីសិក្សាផ្នែកនីតិសាស្រ្តកម្រិតស្តង់ដារអន្តរជាតិ សញ្ញាបត្រទ្វេ នឹងបើកអោយនិស្សិតចុះឈ្មោះសម្រាប់ឆ្នាំសិក្សាថ្មី ២០២១-២០២២។
និស្សិតអាចធ្វើការចុះឈ្មោះជាមួយនឹងកម្មវិធីសិក្សាចំនួន៥ ដូចខាងក្រោមនេះ៖
• កម្មវិធីសិក្សាបរិញ្ញាបត្រនីតិសាស្រ្ត និស្សិតទទួលបានសញ្ញាបត្រទ្វេ ដោយកម្មវិធីសហការជាមួយនឹងសាកលវិទ្យាល័យ Lumière Lyon 2 (ប្រទេសបារាំង)។ សិក្សាជាភាសាបារាំង១០០%
• កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នីតិធុរកិច្ចអន្តរជាតិ និស្សិតទទួលបានសញ្ញាបត្រទ្វេ ដោយកម្មវិធីសហការជាមួយនឹងសាកលវិទ្យាល័យ Libre de Bruxelles (ប្រទេសប៊ែលហ្សិក)។ សិក្សាជាភាសាអង់គ្លេស ១០០%
• កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នីតិអន្តរជាតិ និងសាធារណៈ និស្សិតទទួលបានសញ្ញាបត្រទ្វេ ដោយកម្មវិធីសហការជាមួយនឹងសាកលវិទ្យាល័យ Paris 8 (ប្រទេសបារាំង)។ សិក្សាជាភាសាអង់គ្លេស ១០០%
• កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នីតិធុរកិច្ចអន្តរជាតិ និងបារាំង-អាស៊ាន និស្សិតទទួលបានសញ្ញាបត្រទ្វេ ដោយកម្មវិធីសហការជាមួយនឹងសាកលវិទ្យាល័យ Panthéon-Assas Paris 2 (ប្រទេសបារាំង)។ សិក្សាជាភាសាបារាំង ១០០%
• កម្មវិធីសិក្សាបរិញ្ញាបត្រជាន់ខ្ពស់នីតិភូមិបាល និងអចលនទ្រព្យ និស្សិតទទួលបានសញ្ញាបត្រទ្វេ ដោយកម្មវិធីសហការជាមួយនឹងសាកលវិទ្យាល័យ Lyon 3 (ប្រទេសបារាំង)។ សិក្សាជាភាសាខ្មែរ ១០០%
សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទៅកាន់គេហទំព័ររបស់យើង https://ddprule.org/dual-degrees-in-law/ ឬទូរសព្ទទៅកាន់អ្នកស្រី អឿន សំបូរ តាមរយៈទូរសព្ទលេខ (០៦៩ ៩៩០ ១៩៧/ ០៩៩ ៣៥៣ ៨៩៩)។ ការចុះឈ្មោះ ត្រូវធ្វើទៅតាមអនឡាញតាមរយៈតំនភ្ជាប់នេះ https://ddprule.org/registration-form/