អបអរសាទរ ជូនចំពោះក្រុមនិស្សិតតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានពានរង្វាន់ជើងឯក ក្នុងការប្រកួតសវនាការប្រឌិតកម្ពុជា ឆ្នាំ២០២៦ (The Cambodia Moot Court Competition 2026)

អបអរសាទរ ជូនចំពោះក្រុមនិស្សិតតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានពានរង្វាន់ជើងឯក ក្នុងការប្រកួតសវនាការប្រឌិតកម្ពុជា ឆ្នាំ២០២៦ (The Cambodia Moot Court Competition 2026)

🎉យើងខ្ញុំសូមសម្តែងនូវការកោតសរសើរអស់ពីដួងចិត្ត និងអបអរសាទរ ជូនចំពោះក្រុមនិស្សិតតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានពានរង្វាន់ជើងឯក ក្នុងការប្រកួតសវនាការប្រឌិតកម្ពុជា ឆ្នាំ២០២៦ (The Cambodia Moot Court Competition 2026) រៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។

🎓🏆🥇🏅សមិទ្ធផលដ៏ត្រចះត្រចង់ដែលក្រុមនិស្សិតសម្រេចបាន រួមមាន៖

  ពានរង្វាន់ជ័យលាភីលេខ១៖ ទទួលបានដោយក្រុម ០០៤ មានលោក អ៊ឹង ប៊ុនគៀត លោក ឡាយ គឹមលីន លោក ង៉ែត សុខវិសាល និងកញ្ញា ភាន លក្ខណា។

  ពានរង្វាន់សារណាលាយលក្ខណ៍អក្សរល្អបំផុត៖ ទទួលបានដោយក្រុម ០០៤។

  ពានរង្វាន់សារណាលាយលក្ខណ៍អក្សរល្អលេខ២៖ ទទួលបានដោយក្រុម ០០៣ មានកញ្ញា ចិន្តា បុប្ផាពេជ្រ កញ្ញា ខាំ សុផានិត កញ្ញា បុត្រ រតនាលីហ្សា និងកញ្ញា ឡាយ សុភា។

  ពានរង្វាន់អ្នកថ្លែងតំណាងព្រះរាជអាជ្ញាល្អលេខ២៖ ទទួលបានដោយលោក ឡាយ គឹមលីន។

ជោគជ័យដ៏អស្ចារ្យនេះ គឺជាផ្លែផ្កានៃការលះបង់ទាំងកម្លាំងកាយចិត្ត និងការតម្រង់ទិសយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹកដឹកនាំគឺ លោកមេធាវី ឡុង បញ្ញារិទ្ធិ និងលោកស្រីមេធាវី ហៀង ណៃហៀក ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបណ្តុះបណ្តាល និងផ្តល់បទពិសោធន៍យ៉ាងស៊ីជម្រៅដល់ក្រុមនិស្សិត។

ក្នុងឱកាសដ៏រំភើបនេះ សាកលវិទ្យាល័យសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ និងសាស្ត្រាចារ្យ Margaret Ryan នាយិកានៃកម្មវិធី ELBBL ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងជំរុញនូវគុណភាពអប់រំផ្នែកច្បាប់ឱ្យមានភាពរឹងមាំ និងមានស្តង់ដារខ្ពស់ជាអន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ និងសិស្សច្បងទាំងអស់ ដែលបានចែករំលែកនូវចំណេះដឹង និងគន្លឹះសំខាន់ៗរហូតឈានទៅសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នាពេលនេះ។


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.