នាព្រឹកថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ស.ភ.ន.វ.ស.) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃស.ភ.ន.វ.ស.។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីវិស័យបរធនបាលកិច្ចឱ្យបានទៅដល់សិស្ស-និស្សិត នៃស.ភ.ន.វ.ស. ឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។
ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងសិស្ស-និស្សិតនៃស.ភ.ន.វ.ស. តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។
📱 និយ័តករបរធនបាលកិច្ច | JOIN (https://t.me/trustregulator)
📱 Youtube | (https://www.youtube.com/channel/UCw1hf3h79ncr87Cs8XnAv8g)
📱Facebook | (https://www.facebook.com/share/p/1C3nTstoC4/?mibextid=wwXIfr) (https://www.facebook.com/trustregulatorcambodia/posts/pfbid02ysrwmF3GpNPdrgx3ZuyHGwAUDJEquzAmMHdAZZWfHCZisoixLm6tPYj5bQQ8cE4zl)
📱 Instagram | (https://www.instagram.com/trust_regulator/?igshid=YmMyMTA2M2Y%3D)
📱 Website | (https://www.trustregulator.gov.kh/)
📱 TikTok | (https://www.tiktok.com/@trust_regulator?_t=8W8JAy8J7pa&_r=1)