acf domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home3/ruleeduk/public_html/wp-includes/functions.php on line 6131js_composer domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home3/ruleeduk/public_html/wp-includes/functions.php on line 6131popup-by-supsystic domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home3/ruleeduk/public_html/wp-includes/functions.php on line 6131really-simple-ssl domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home3/ruleeduk/public_html/wp-includes/functions.php on line 6131wpfront-scroll-top domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home3/ruleeduk/public_html/wp-includes/functions.php on line 6131
ពិធីការពារនិក្ខេបបទថ្នាក់បណ្ឌិតឯកទេសនីតិសាធារណៈ សហការរៀបចំដោយ University of French Polynesia (UPF) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE/URDSE)
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាសមាជិកគណៈកម្មការការពារនិក្ខេបបទថ្នាក់បណ្ឌិត បានអញ្ជើញជាអធិបតីក្នុងពិធីការពារនិក្ខេបបទថ្នាក់បណ្ឌិត ឯកទេសនីតិសាធារណៈ ក្រោមប្រធានបទ «ការវិភាគលើការគ្រប់គ្រងរដ្ឋបាលដែនដីនៅកម្ពុជា» ដោយបេក្ខជនបណ្ឌិត ថន វង្សសុវិទ្យា។ កម្មវិធីការពារនិក្ខេបបទថ្នាក់បណ្ឌិត គឺជាដំណាក់កាលចុងក្រោយ និងសំខាន់បំផុតសម្រាប់បេក្ខជនបណ្ឌិតក្នុងការបង្ហាញ និងការពារលទ្ធផលស្រាវជ្រាវជាសាធារណៈនៅចំពោះមុខគណៈកម្មការវាយតម្លៃ។
ពិធីការពារនិក្ខេបបទថ្នាក់បណ្ឌិតនេះ សហការរៀបចំដោយ University of French Polynesia (UPF) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE/URDSE) ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា លោកស្រី TRAN Thi Anh-Dao តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា ឯកឧត្តមបណ្ឌិតសាកលវិទ្យាធិការ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក អ៊ឹម ក្រាវង្ស តំណាងទីភ្នាក់ងារឧត្តមសិក្សាប្រើប្រាស់ភាសាបារាំងប្រចាំកម្ពុជា លោក Laurent Mesmann ប្រធានមជ្ឈមណ្ឌលសហប្រតិបត្តិការភាសាបារាំងប្រចាំ ស.ភ.ន.វ.ស. និងជាទីប្រឹក្សាពិសេសអមឯកឧត្តមសាកលវិទ្យាធិការ សាស្ត្រាចារ្យ Jean-Paul PASTOREL សាស្ត្រាចារ្យ Pascal VENNESSON លោក លោកស្រី គ្រូណែនាំ គ្រូឧទ្ទេស និងបេក្ខជនបណ្ឌិត ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។
សាកលវិទ្យាល័យ Polynésie française និងសាកលវិទ្យាល័យ Aix-Marseille បានរៀបចំពិធីការពារនិក្ខេបបទរបស់លោក ថន វង្សសុវិទ្យា ជាមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមប្រធានបទ «ការវិភាគលើការគ្រប់គ្រងរដ្ឋបាលដែនដីនៅកម្ពុជា» ក្រោមការដឹកនាំរបស់លោក Jean-Paul Pastorel សាស្ត្រាចារ្យនីតិសាធារណៈ ដែលបានប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅ ដោយមានការចូលរួមពីសាស្ត្រាចារ្យវាយតម្លៃជនជាតិបារាំងចំនួន ៥រូប (២រូបអនឡាញ) និងសាស្ត្រាចារ្យវាយតម្លៃជនជាតិខ្មែរចំនួន ១រូប។ បន្ទាប់ពីរៀបចំពិធីការពារ និងការឆ្លើយសំណួរពីសំណាក់បេក្ខជនបណ្ឌិតរួចរាល់ ក្រុមសាស្ត្រាចារ្យបានសម្រេចផ្ដល់ងារ «បណ្ឌិត» ឯកទេសនីតិសាធារណៈ របស់ក្រសួងអប់រំជាន់ខ្ពស់នៃសាធារណរដ្ឋបារាំង ដល់លោក ថន វង្សសុវិទ្យា ដែលបានសរសេរនិក្ខេបបទ និងបានការពារនៅចំពោះមុខសាស្ត្រាចារ្យវាយតម្លៃ ប្រកបដោយជោគជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់បេក្ខជនរហូតសម្រេចបានការសិក្សាស្រាវជ្រាវមួយដ៏មានសារៈសំខាន់ប្រកបដោយខ្លឹមសារ និងបានផ្ដល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីពង្រឹងគុណភាពការស្រាវជ្រាវឱ្យកាន់តែមានឧត្តមភាព សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។ កម្មវិធីការពារនិក្ខេបបទថ្នាក់បណ្ឌិត ក្រោមកិច្ចសហប្រតិបត្តិការរវាង សាកលវិទ្យាល័យ University of French Polynesia (UPF) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) គឺជាព្រឹត្តិការណ៍សិក្សាធិការកម្រិតខ្ពស់ ស្ថិតក្នុងគម្រោងសញ្ញាបត្ររួមគ្នា ឬការណែនាំរួមគ្នា ដែលអនុញ្ញាតឱ្យបេក្ខជនបណ្ឌិតទទួលបានការវាយតម្លៃជាអន្តរជាតិ និងទទួលបានសញ្ញាបត្រទទួលស្គាល់ទាំងនៅកម្ពុជា និងប្រព័ន្ធអប់រំកម្រិតខ្ពស់របស់បារាំង (តំបន់ប៉ូលីនេស៊ីបារាំង)៕