ពិធីផ្ដល់ប្រាក់ឧបត្ថម្ភ ជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដែលទទួលបានពី មូលនិធិ Mitsubishi UFJ Foundation

ពិធីផ្ដល់ប្រាក់ឧបត្ថម្ភ ជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដែលទទួលបានពី មូលនិធិ Mitsubishi UFJ Foundation

រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣

គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច៖

១. លោកសាកលវិទ្យារង យិត សូវួច

២. លោកសាកលវិទ្យារង ពៅ សារឿន

៣. លោកសាកលវិទ្យារង សឿន សោភ័ណ

៤. លោកសាកលវិទ្យារង ប៊ុន រស្មី

៥. លោកស្រី យក់ បញ្ញាតី ប្រធានការិយាល័យទំនាក់ទំនងអន្ដរជាតិ

បានផ្ដល់ប្រាក់ឧបត្ថម្ភ ដែលទទួលបានពី មូលនិធិ Mitsubishi UFJ Foundation  ជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ចំនួន ១០រូប ដែលជានិស្សិតរៀនពូកែ និងមានជីវភាពលំបាក ហើយកំពុងសិក្សាក្នុងឆ្នាំទី ៣ និង៤។ មូលធិនិនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមក្នុងការអភិវឌ្ឍន៍វិស័យធនធានមនុស្សនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាការលើកទឹកចិត្តដល់និស្សិតក្នុងការខិតខំរៀនសូត្របន្តទៀត។ ក្នុងនោះនិស្សិតម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៣៤០ USD (បីរយសែសិបដុល្លារអាមេរិក)។  ចាប់ពីឆ្នាំ ២០០៦មក និស្សិតដែលបានទទួលផ្ដល់ប្រាក់ឧបត្ថម្ភ ពី Mitsubishi UFJ Foundation គឺមានចំនួនសរុប ១៧០រូប ។


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.