កាលពីឆ្នាំ២០១៨ និស្សិតថ្នាក់បរិញ្ញាបត្រគ្រប់គ្រងទេសចរណ៏ និងបដិសណ្ឋារកិច្ច ឆ្នាំទី៤របស់ដេប៉ាតឺម៉ង់ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃមហាវិទ្យាល័យវិទ្យាសាស្ត្រសេដ្ឋកិច្ច និងគ្រប់គ្រង់ បានរៀបចំកញ្ចប់ទេសចរណ៏ (Package Tours)ដោយខ្លួនឯងជាមួយនឹងការអនុវត្តជាក់ស្តែងបន្ថែមពីលើការសិក្សាទ្រឹស្តីនៅក្នុងថ្នាក់ ដែលមានរយៈពេលពីរយប់ និងបីថ្ងៃ ទៅខេត្តចំនួនពីរ ខេត្តសៀមរាប និងឧត្តរមានជ័យ។