23 April, 2026
🎉 អបអរសាទរ! 🎉 ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលតំណាងឲ្យព្រះរាជាណាចក្រកម្ពុជា បានទទួលជ័យលាភីពានរង្វាន់ Richard R. Baxter Award សម្រាប់សារណាការពារក្ដីតំណាងរដ្ឋភាគីដើមបណ្ដឹងល្អបំផុតលេខ ៣ (3rd Best Applicant Memorial) ក្នុងចំណោមសាកលវិទ្យាល័យជាង ៨០០ តំណាងអោយជាង ១០០ ប្រទេស នៅទូទាំងពិភពលោក ដែលបានចូលរួមក្នុងកម្មវិធីប្រកួតសវនាការប្រតិដ្ឋនីតិអន្តរជាតិសាធារណៈ Philip C. Jessup International Law Moot Court Competition 2026 ដែលប្រារព្ធឡើងនៅទីក្រុងវ៉ាស៊ីនតោន ឌីស៊ី សហរដ្ឋអាមេរិក។ ពានរង្វាន់ Richard R. Baxter Award ត្រូវបានដាក់ឈ្មោះដើម្បីអបអរសាទរ និងរំលឹកដល់លោក Richard R. Baxter អតីតចៅក្រមនៃតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងជាអ្នកប្រាជ្ញច្បាប់អន្តរជាតិដ៏ឆ្នើមមួយរូប។ 👏 ជោគជ័យនេះជាកិត្តិយសដ៏ធំមួយសម្រាប់សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និង វិទ្យាសាស្រ្តសេដ្ឋកិច្ច ព្រមទាំងលើកកកម្ពស់ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ។
22 April, 2026
🎉យើងខ្ញុំសូមសម្តែងនូវការកោតសរសើរអស់ពីដួងចិត្ត និងអបអរសាទរ ជូនចំពោះក្រុមនិស្សិតតំណាងឱ្យសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដែលបានខិតខំប្រកួតប្រជែងយ៉ាងស្វិតស្វាញ រហូតដណ្តើមបានពានរង្វាន់ជើងឯក ក្នុងការប្រកួតសវនាការប្រឌិតកម្ពុជា ឆ្នាំ២០២៦ (The Cambodia Moot Court Competition 2026) រៀបចំឡើងដោយអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ។
🎓🏆🥇🏅សមិទ្ធផលដ៏ត្រចះត្រចង់ដែលក្រុមនិស្សិតសម្រេចបាន រួមមាន៖
• ពានរង្វាន់ជ័យលាភីលេខ១៖ ទទួលបានដោយក្រុម ០០៤ មានលោក អ៊ឹង ប៊ុនគៀត លោក ឡាយ គឹមលីន លោក ង៉ែត សុខវិសាល និងកញ្ញា ភាន លក្ខណា។
• ពានរង្វាន់សារណាលាយលក្ខណ៍អក្សរល្អបំផុត៖ ទទួលបានដោយក្រុម ០០៤។
• ពានរង្វាន់សារណាលាយលក្ខណ៍អក្សរល្អលេខ២៖ ទទួលបានដោយក្រុម ០០៣ មានកញ្ញា ចិន្តា បុប្ផាពេជ្រ កញ្ញា ខាំ សុផានិត កញ្ញា បុត្រ រតនាលីហ្សា និងកញ្ញា ឡាយ សុភា។
• ពានរង្វាន់អ្នកថ្លែងតំណាងព្រះរាជអាជ្ញាល្អលេខ២៖ ទទួលបានដោយលោក ឡាយ គឹមលីន។
ជោគជ័យដ៏អស្ចារ្យនេះ គឺជាផ្លែផ្កានៃការលះបង់ទាំងកម្លាំងកាយចិត្ត និងការតម្រង់ទិសយ៉ាងយកចិត្តទុកដាក់ពីសំណាក់គ្រូបង្វឹកដឹកនាំគឺ លោកមេធាវី ឡុង បញ្ញារិទ្ធិ និងលោកស្រីមេធាវី ហៀង ណៃហៀក ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការបណ្តុះបណ្តាល និងផ្តល់បទពិសោធន៍យ៉ាងស៊ីជម្រៅដល់ក្រុមនិស្សិត។
ក្នុងឱកាសដ៏រំភើបនេះ សាកលវិទ្យាល័យសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ និងសាស្ត្រាចារ្យ Margaret Ryan នាយិកានៃកម្មវិធី ELBBL ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹង និងជំរុញនូវគុណភាពអប់រំផ្នែកច្បាប់ឱ្យមានភាពរឹងមាំ និងមានស្តង់ដារខ្ពស់ជាអន្តរជាតិ។ ទន្ទឹមនឹងនេះ ក៏សូមអរគុណដល់លោកគ្រូ អ្នកគ្រូ និងសិស្សច្បងទាំងអស់ ដែលបានចែករំលែកនូវចំណេះដឹង និងគន្លឹះសំខាន់ៗរហូតឈានទៅសម្រេចបានជោគជ័យដ៏ត្រចះត្រចង់នាពេលនេះ។
22 April, 2026
In the afternoon of April 20, 2026, Prof. Dr. Luy Channa, Rector of the Royal University of Law and Economics (RULE) and his management team had the honor of hosting a meeting with the delegation from the Australian embassy in Cambodia. The delegation was led by H.E. Derek Yip, Australian Ambassador to Cambodia; Mr Karan Dhamija, First Secretary and head of trade and investment office; and Mr Phala Bun, Trade and Investment Officer.
The discussion concentrated on the further collaborations between the Royal University of Law and Economics (RULE) and Australian universities. H.E. Derek Yip, Australian Ambassador to Cambodia, has offered his support in facilitating future cooperations between RULE and Australian partner universities. Potential areas of collaborations include joint programs, research, teaching, etc. On behalf of the Royal University of Law and Economics, Prof. Dr. Luy Channa sincere thanks H.E. Derek Yip for his support in advancing these partnerships. The meeting concluded with fruitful outcomes in a cordial atmosphere.
បណ្ដុំបណ្តាលថ្នាក់បណ្ឌិតជំនាន់ទី១
20 December, 2025
ថ្ងៃនេះ ២០ ធ្នូ ២០២៥ សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បន្ទាប់ពីបានចាប់កំណើតអស់រយៈពេល៧៦ឆ្នាំ ពោលគឺកាលពីឆ្នាំ១៩៤៩ បានបើកប្រវត្តិសាស្ត្រថ្មីមួយទៀត ដោយបានចាប់ផ្តើមបណ្តុះបណ្តាលថ្នាក់បណ្ឌិតជំនាន់ទី១ ចាប់ពីឆ្នាំសិក្សា២០២៥-២០២៦នេះតទៅ។ និស្សិត៣នាក់ត្រូវបានប្រកាសជាប់ជាស្ថាពរដើម្បីសិក្សាថ្នាក់បណ្ឌិត លើជំនាញចំនួន៣រៀងគ្នា រួមមាននីតិសាស្ត្រ រដ្ឋបាលសាធារណៈ និងវិទ្យាសាស្ត្រនយោបាយ។ សង្ឃឹមថា និស្សិតនឹងប្រឹងប្រែងសិក្សាស្រាវជ្រាវដើម្បីក្លាយជាធនធានមនុស្សសកលនិងអាចចូលរួមអភិវឌ្ឍប្រទេសឲ្យបានរីកចម្រើនប្រកបដោយចីរភាព។
21 October, 2025
ទស្សនកិច្ចសិក្សារយៈពេលខ្លីរបស់និស្សិតសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច មកកាន់សាកលវិទ្យាល័យណាហ្គោយ៉ា (Nagoya University-NU) និងសាកលវិទ្យាល័យសេដ្ឋកិច្ចណាហ្គោយ៉ា (Nagoya University of Economics-NUE) ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៦ដល់២២ ខែតុលា ឆ្នាំ២០២៥។ ទស្សនកិច្ចសិក្សានេះរួមមានការចូលរួមស្តាប់បទបង្ហាញពីសាស្ត្រាចារ្យជំនាញ ការធ្វើបទបង្ហាញរបស់និស្សិត ការទស្សនាកន្លែងវប្បធម៌ ការចូលទស្សនាសវនាការជាក់ស្តែងនៅសាលាដំបូងណោហ្គោយ៉ា និងបទបង្ហាញពីកិច្ចការនៅក្នុងតុលាការ។ សង្ឃឹមថានិស្សិតនឹងយកបទពិសោធន៍ទាំងអស់នេះទៅពង្រឹងចំណេះដឹងបន្ថែមទៀត ដើម្បីបម្រើការងារនាពេលអនាគតកាន់តែប្រសើរ។
4 September, 2025
ការជ្រើសរើសនិស្សិតឪ្យចូលរៀ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦
4 August, 2025
នាព្រឹកថ្ងៃចន្ទ ១០កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (ស.ភ.ន.វ.ស.) បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពី “ការលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅព្រះរាជាណាចក្រកម្ពុជា” ក្រោមអធិបតីភាពរបស់ ឯកឧត្តម សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និង ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ នៃស.ភ.ន.វ.ស.។ ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង និងផ្សព្វផ្សាយពីវិស័យបរធនបាលកិច្ចឱ្យបានទៅដល់សិស្ស-និស្សិត នៃស.ភ.ន.វ.ស. ឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងផ្តល់ការគាំទ្រក្នុងការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យបរធនបាលកិច្ចនៅកម្ពុជាផងដែរ។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ មានការអញ្ជើញចូលរួមពីតំណាងជាន់ខ្ពស់នៃនិយ័តករ និងអង្គភាពក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.), ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញនៃ ន.ប.ធ. ថ្នាក់ដឹកនាំ សាស្រ្តាចារ្យ និងសិស្ស-និស្សិតនៃស.ភ.ន.វ.ស. តំណាងក្រុមហ៊ុនបរធនបាល ប្រតិបត្តិករបរធនបាលផ្ដល់សេវារក្សាសុវត្ថិភាព ឬសេវារក្សាទុក ក្រុមហ៊ុនវាយតម្លៃក្នុងវិស័យបរធនបាលកិច្ច និងក្រុមហ៊ុនផ្តល់សេវាសវនកម្មក្នុងវិស័យបរធនបាលកិច្ច។ 📱 និយ័តករបរធនបាលកិច្ច | JOIN (https://t.me/trustregulator) 📱 Youtube | (https://www.youtube.com/channel/UCw1hf3h79ncr87Cs8XnAv8g) 📱Facebook | (https://www.facebook.com/share/p/1C3nTstoC4/?mibextid=wwXIfr) (https://www.facebook.com/trustregulatorcambodia/posts/pfbid02ysrwmF3GpNPdrgx3ZuyHGwAUDJEquzAmMHdAZZWfHCZisoixLm6tPYj5bQQ8cE4zl) 📱 Instagram | (https://www.instagram.com/trust_regulator/?igshid=YmMyMTA2M2Y%3D) 📱 Website | (https://www.trustregulator.gov.kh/) 📱 TikTok | (https://www.tiktok.com/@trust_regulator?_t=8W8JAy8J7pa&_r=1)
© 2018 Royal University. All Rights Reserved








