សូមចូលរួមអបអរសាទរដល់ក្រុមនិស្សិតរបស់កម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (RULE-ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត  និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានបញ្ចប់ការប្រកួតវគ្គអន្តរជាតិ និងបានសម្រេចជោគជ័យឈានទៅឈរនៅកំពូល ៣២

25 April, 2025


សូមចូលរួមអបអរសាទរដល់ក្រុមនិស្សិតរបស់កម្មវិធីបរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (RULE-ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត  និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ដែលបានបញ្ចប់ការប្រកួតវគ្គអន្តរជាតិ និងបានសម្រេចជោគជ័យឈានទៅឈរនៅកំពូល ៣២ ក្រុមចុងក្រោយ (Top 32 Advancing Teams) ក្នុងចំណោម៨០០ក្រុម នៃការប្រកួតសវនាការប្រឌិតនៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ Philip C. Jessup Moot Court Competition ឆ្នាំ ២០២៥។

ក្រោយពីបានទទួលជ័យជំនះជាក្រុមជ័យលាភីថ្នាក់ជាតិ (National Champion) កាលពីខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ក្រុមនិស្សិតរបស់យើងបានតំណាងឲ្យប្រទេសកម្ពុជា និងបានត្រូវបានអនុញ្ញាតឲ្យចូលរួមប្រកួតវគ្គអន្តរជាតិ នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥។ 

គួរបញ្ជាក់ផងដែរថា ការប្រកួតសវនាការប្រឌិត Philip C. Jessup Moot Court Competition នេះ គឺជាការប្រកួតផ្នែកនីតិអន្តរជាតិសាធារណៈ ដែលមានវ័យចំណាស់និងធំជាងគេបំផុតរបស់ពិភពលោក ដោយមានការចូលរួមពីនិស្សិតជាង៣០០០ នាក់ តំណាងសាកលវិទ្យាល័យច្បាប់ជាង៨០០ មកពីជាង១០០ប្រទេសទូទាំងពិភពលោក នៅក្នុងឆ្នាំ២០២៥ នេះ។ 

ទោះបីជាការប្រកួតមានលក្ខណៈស្វិតស្វាញខ្លាំងយ៉ាងណាក៏ដោយ ក៏ក្រុមនិស្សិតរបស់យើងបានខិតខំប្រឹងប្រែង រហូតទទួលបានជ័យជំនះលើសាកលវិទ្យាល័យ ៤ ក្នុងវគ្គជម្រុះបឋម។ ក្នុងនោះរួមមាន University of Sulaimani មកពីប្រទេស អ៊ីរ៉ាក់ (Iraq), Università degli Studi di Milano 'Statale' មកពីប្រទេស អ៊ីតាលី (Italy), Law Society of Ireland មកពីប្រទេស អៀឡង់ (Ireland), និង Uganda Christian University មកពីប្រទេស អ៊ុយកាន់ដា (Uganda)។ ដោយទទួលបានចំណាត់ថ្នាក់លេខ១៧ ក្នុងវគ្គជម្រុះបឋមនេះ ក្រុមនិស្សិតរបស់យើងបានជាប់ជាក្រុមឆ្នើមទាំង៤៨  (Top 48 Advancing Teams) និងបានប្រកួតបន្តនឹងក្រុមនិស្សិតមកពី University of Ottawa Faculty of Law - Common Law Section នៃប្រទេស កាណាដា (Canada)។ ក្រោយពីបានទទួលជ័យជំនះលើក្រុមនិស្សិតរបស់ប្រទេស កាណាដា រួចមក ក្រុមនិស្សិតយើងក៏ជាប់បន្ត ជាក្រុមឆ្នើមទាំង ៣២ (Top 32 Advancing Teams)។

បន្ថែមពីនេះទៀត ក្នុងចំណោមនិស្សិតជាង៥១៧នាក់ក្នុងថ្នាក់អន្តរជាតិ ក្រុមនិស្សិតមកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ទទួលបានចំណាត់ថ្នាក់ល្អជានិស្សិតឆ្នើមក្នុងការទាញហេតុផលផ្ទាល់មាត់ រួមមានកញ្ញា សេង កុលនិស្ស័យ  ចំណាត់ថ្នាក់លេខ ១៦៩, កញ្ញា ជិន គីមអ៊ី ក្នុងចំណាត់ថ្នាក់លេខ ១៨១, និងលោក ហៃ ជ័យសាម៉ុន ក្នុងចំណាត់ថ្នាក់លេខ ២៣១ និងលោក ពុំ ច័ន្ទទេព ចំណាត់ថ្នាក់លេខ ៣៥៩។

សូមកោតសសើរដល់ក្រុមនិស្សិតរបស់យើង ដែលបានខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពរបស់ខ្លួនអស់រយៈពេល៨ ខែកន្លងទៅ រហូតទទួលបានលទ្ធផលប្រកបដោយមោទកភាពនាពេលនេះ។ សាកលវិទ្យាល័យសង្ឃឹមថា លទ្ធផលទាំងនេះនឹងជំរុញទឹកចិត្តឲ្យសិស្សជំនាន់ក្រោយខិតខំប្រឹងប្រែង ដើម្បីពាំនាំមកនូវលទ្ធផលកាន់តែល្អនៅវគ្គអន្តរជាតិជូនជាតិ នាឆ្នាំខាងមុខទៀត។

អានបន្ថែម

សេចក្តីជូនដំណឹង ស្តីពីកម្មវិធី ASEAN-Japan Youth Forum 2025 ក្រោមប្រធានបទ “Plastic Waste”

27 March, 2025


🔔 សេចក្តីជូនដំណឹង

ស្តីពីកម្មវិធី ASEAN-Japan Youth Forum 2025 ក្រោមប្រធានបទ "Plastic Waste"។ 

និស្សិត ស.ភ.ន.វ.ស. តម្រូវឲ្យដាក់ពាក្យផ្ទាល់ជាមួយអ្នករៀបចំកម្មវិធី។ 

ផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥។ 

ព័ត៌មានលម្អិត និង តំណចុះឈ្មោះ:-

https://aunsec.org/aun-action/external-collaborations/asean-japan-youth-forum

អានបន្ថែម

🔔 សេចក្តីជូនដំណឹង ស្តីពីកម្មវិធី AUN Summer Camp 2025 (AUN – De La Salle) ALSU នៅប្រទេសហ្វីលីពីន 🇵🇭

4 February, 2025


🔔 សេចក្តីជូនដំណឹង 

ស្តីពីកម្មវិធី AUN Summer Camp 2025 (AUN - De La Salle) ALSU នៅប្រទេសហ្វីលីពីន 🇵🇭។ 

ផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។ 

សូមអានសេចក្តីជូនដំណឹងដើម្បីទទួលបានព័ត៌មានបន្ថែម។ 

✍🏻 តំណចុះឈ្មោះ:- 

https://forms.gle/uzuUkvcAsTYxrPEB6

👉🏻 ព័ត៌មានបន្ថែម:-

https://t.me/+wU3gF43roiw0Yjg1

#RULE #AUNSummerCamps2025

#AUNDeLaSella2025

អានបន្ថែម

🔔 សេចក្តីជូនដំណឹង ស្តីពីកម្មវិធីផ្លាស់ប្ដូរការសិក្សា NUPACE 2025 ឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យ NAGOYA នៃប្រទេសជប៉ុន

29 January, 2025


🔔 សេចក្តីជូនដំណឹង 

ស្តីពីកម្មវិធីផ្លាស់ប្ដូរការសិក្សា NUPACE 2025

ឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យ NAGOYA នៃប្រទេសជប៉ុន។ 

ផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ 

សូមអានសេចក្តីជូនដំណឹងដើម្បីទទួលបានព័ត៌មានបន្ថែម។ 

✍🏻 តំណចុះឈ្មោះ:- 

https://forms.gle/naCLaMkjbBxLgryg6

👉🏻 ព័ត៌មានបន្ថែម:-

https://t.me/+wU3gF43roiw0Yjg1

#RULE #NUPACE2025

អានបន្ថែម

🔔 សេចក្តីជូនដំណឹង ស្តីពី កម្មវិធី Japan-ASEAN Online Program Towards SDGs 2025 ប្រព្រឹត្តទៅនាថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥

29 January, 2025


🔔 សេចក្តីជូនដំណឹង 

ស្តីពី កម្មវិធី Japan-ASEAN Online Program Towards SDGs 2025 ប្រព្រឹត្តទៅនាថ្ងៃទី១៧-២០ ខែកុម្ភៈ ឆ្នាំ២០២៥ តាមរយៈអនឡាញ។ 

សូមអានសេចក្តីជូនដំណឹងដើម្បីទទួលបានព័ត៌មានបន្ថែម។ 

ផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥។ 

✍🏻 តំណចុះឈ្មោះ:- 

https://forms.office.com/r/a2gy6LTjEy

👉🏻 ព័ត៌មានបន្ថែម:-

https://shorturl.at/AJx0N

#RULEJapanASEAN12025

អានបន្ថែម

🔔 សេចក្តីជូនដំណឹង ស្តីពី កម្មវិធី ASEAN University Network for Agriculture and Food (AUN-AFS) ប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥

29 January, 2025


🔔 សេចក្តីជូនដំណឹង 

ស្តីពី កម្មវិធី ASEAN University Network for Agriculture and Food (AUN-AFS) ប្រព្រឹត្តទៅនាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០:០០-១២:០០ (GMT+8) តាមរយៈអនឡាញ។  

សូមអានសេចក្តីជូនដំណឹងដើម្បីទទួលបានព័ត៌មានបន្ថែម។ 

ផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។ 

✍🏻 តំណចុះឈ្មោះ:- 

https://forms.gle/gVRuLR3hjJy21m6f6

👉🏻 ព័ត៌មានបន្ថែម:-

https://shorturl.at/PpMyS 

#RULE #AUNAFS2025

អានបន្ថែម

សេចក្តីជូនដំណឹង ស្តីពីកម្មវិធី ASEAN Universities Exhibition and Forum 2025 (AEF2025)  នៅសាកលវិទ្យាល័យ Utara Malaysia នៃប្រទេសម៉ាឡេស៊ី🇲🇾

19 December, 2024


🔔 សេចក្តីជូនដំណឹង

ស្តីពីកម្មវិធី ASEAN Universities Exhibition and Forum 2025 (AEF2025)  នៅសាកលវិទ្យាល័យ Utara Malaysia នៃប្រទេសម៉ាឡេស៊ី🇲🇾។

សូមអានសេចក្តីជូនដំណឹងដើម្បីទទួលបានព័ត៌មានលម្អិត។  

✍🏻 តំណចុះឈ្មោះ:- 

https://forms.gle/ekVvYyK8Kmy4J2Rv6

👉🏻 ព័ត៌មានបន្ថែម:-

https://t.me/+wU3gF43roiw0Yjg1

#RULEUtaraMalaysia2025

#AEF2025

អានបន្ថែម


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.