Established 1949

·The leading higher education institution in Cambodia

គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុបចំនួន៧រូប បានចុះទៅសាលារៀនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

2026-10-18 14:57:07

គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុបចំនួន៧រូប បានចុះទៅសាលារៀនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលរួមមានសាលាបឋមសិក្សា ភ្នំឆ័ត្រ និងសាលាបឋមសិក្សា អូរកំបុត ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងប្រគល់ទទួលលេណដ្ឋានចំនួន៣ ដែលបានសាងសង់រួចរាល់ក្នុងសាលាបឋមសិក្សាទាំងពីរ ផ្អែកតាមសំណូមពរចាំបាច់របស់សាលា ក្នុងនោះរួមមានសាលាបឋមសិក្សា ភ្នំឆ័ត្រ បានស្នើសុំសាងសង់លេណដ្ឋានចំនួន២ និងសាលាបឋមសិក្សា អូរកំបុត បានស្នើសុំសាងសង់លេណដ្ឋានចំនួន១។ ចំពោះដំណើរការនៃការសាងសង់បានចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ និងបានបញ្ចប់ជាផ្លូវការនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងដំណើរចុះពិនិត្យ និងប្រគល់ទទួលលេណដ្ឋាននេះ សាកលវិទ្យាល័យបាននាំយកទៅជាមួយនូវសម្ភារៈសិក្សា ដូចជាសៀវភៅសរសេរ ខ្មៅដៃ បន្ទាត់ និងជ័រលុប សម្រាប់ផ្តល់ជូនសិស្សានុសិស្សសរុបប្រមាណ ៣០០នាក់។