Established 1949

·The leading higher education institution in Cambodia

News
សួស្តីប្អូនៗនិស្សិតឆ្នាំទី១ទាំងអស់គ្នា  ការណែនាំលម្អិតពីកម្មវិធីសិក្សាសម្រាប់និស្សិតឆ្នាំទី១ថ្មី លើកទី៣   សម្រាប់និស្សិតដែលមានបំណងសិក្សាភាសាជប៉ុននិងច្បាប់ជាភាសាជប៉ុន អាចចូលរួមស្តាប់បានណា។

សួស្តីប្អូនៗនិស្សិតឆ្នាំទី១ទាំងអស់គ្នា ការណែនាំលម្អិតពីកម្មវិធីសិក្សាសម្រាប់និស្សិតឆ្នាំទី១ថ្មី លើកទី៣ សម្រាប់និស្សិតដែលមានបំណងសិក្សាភាសាជប៉ុននិងច្បាប់ជាភាសាជប៉ុន អាចចូលរួមស្តាប់បានណា។

  • បញ្ជាក់

ខ្លឹមសារដូចលើកទី១ និងទី២ ដែលយើងខ្ញុំធ្វើការពន្យល់តាមអនឡាញ។ ដូច្នេះអ្នកមិនទាន់ស្តាប់ អាចចូលរួមស្តាប់បានដោយសេរី។

  • កាលបរិច្ឆេទនិងទីកន្លែង

​ ថ្ងៃទី២​ ខែវិច្ឆិកា ឆ្នាំ២០២៦ ម៉ោង២ដល់៣​ រសៀល ចូលរូមស្តាប់ដោយផ្ទាល់។
សាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្តនិងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE) អគារF បន្ទប់F15។

  • ចុះឈ្មោះត្រឹមថ្ងៃទី៣ ខែវិច្ឆិកាខាងមុខនេះ

ប្អូនៗដែលមានចំណាប់អារម្មណ៍អាចចុះឈ្មោះតាមlinkខាងក្រោម
https://forms.gle/KnFvjidGYnUWS5Nm8

  • ចូលរៀនថ្ងៃ៤ខែវិច្ឆកា
  • បញ្ជីឈ្មោះសិស្សនឹងប្រកាសក្នុងគ្រុបតេលេក្រាមនេះ ពេលជិតដល់ថ្ងៃចូលរៀន


តាមដានសកម្មភាពសិក្សាតាមប្រព័ន្ធផ្សព្វផ្សាយ
Web
Facebook
Tik Tok

News
សេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ Mitsubishi UFJ Foundation ឆ្នាំ២០២៦ ចំនួន ៣ រូប

សេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ Mitsubishi UFJ Foundation ឆ្នាំ២០២៦ ចំនួន ៣ រូប

សេចក្ដីជូនដំណឹង ស្តីពីការជ្រើសរើសនិស្សិតអាហារូបករណ៍ Mitsubishi UFJ Foundation ឆ្នាំ២០២៦ ចំនួន ៣ រូប ដែលកំពុងសិក្សាថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ និងទី៤ សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧ គ្រប់ជំនាញទាំងអស់ ដោយផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ១ ២០០ (មួយពាន់ពីររយ) ដុល្លារអាមេរិក ក្នុងម្នាក់។

សូមយកឯកសារមកដាក់នៅការិយាល័យទំនាក់ទនងអន្តរជាតិដោយផ្ទាល់ ត្រឹមថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាកំហិត។
 
សូមអានសេចក្តីជូនដំណឹងដើម្បីទទួលបានព័ត៌មានលម្អិត។

Event
គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុបចំនួន៧រូប បានចុះទៅសាលារៀនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុបចំនួន៧រូប បានចុះទៅសាលារៀនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ

គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច សរុបចំនួន៧រូប បានចុះទៅសាលារៀនតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដែលរួមមានសាលាបឋមសិក្សា ភ្នំឆ័ត្រ និងសាលាបឋមសិក្សា អូរកំបុត ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យ និងប្រគល់ទទួលលេណដ្ឋានចំនួន៣ ដែលបានសាងសង់រួចរាល់ក្នុងសាលាបឋមសិក្សាទាំងពីរ ផ្អែកតាមសំណូមពរចាំបាច់របស់សាលា ក្នុងនោះរួមមានសាលាបឋមសិក្សា ភ្នំឆ័ត្រ បានស្នើសុំសាងសង់លេណដ្ឋានចំនួន២ និងសាលាបឋមសិក្សា អូរកំបុត បានស្នើសុំសាងសង់លេណដ្ឋានចំនួន១។ ចំពោះដំណើរការនៃការសាងសង់បានចាប់ផ្តើមពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ និងបានបញ្ចប់ជាផ្លូវការនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។ ក្នុងដំណើរចុះពិនិត្យ និងប្រគល់ទទួលលេណដ្ឋាននេះ សាកលវិទ្យាល័យបាននាំយកទៅជាមួយនូវសម្ភារៈសិក្សា ដូចជាសៀវភៅសរសេរ ខ្មៅដៃ បន្ទាត់ និងជ័រលុប សម្រាប់ផ្តល់ជូនសិស្សានុសិស្សសរុបប្រមាណ ៣០០នាក់។