មហាវិទ្យាល័យសេដ្ឋកិច្ចព័ត៌មានវិទ្យានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សូមជូនដំណឹងដល់ប្អូនៗ

22 January, 2022


មហាវិទ្យាល័យសេដ្ឋកិច្ចព័ត៌មានវិទ្យានៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច សូមជូនដំណឹងដល់ប្អូនៗដែលទើបតែប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ឲ្យបានជ្រាបថា៖ ចំពោះថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យា និងថ្នាក់បរិញ្ញាបត្រសេដ្ឋកិច្ចព័ត៌មានវិទ្យានៅទទួលពាក្យចុះឈ្មោះចូលរៀនតាមវេនដូចខាងក្រោម៖
-ព្រឹក ពី ម៉ោង ៧:០០ ដល់ម៉ោង ១២:០០
-រសៀល ពីម៉ោង ១២:០០ ដល់ម៉ោង ១៧:០០
-យប់ ពីម៉ោង ១៧:៣០ ដល់ម៉ោង ២០:០០
សូមអរគុណ។
អានបន្ថែម

បរិញ្ញាបត្រជាន់ខ្ពស់វគ្គថ្មី សម្រាប់ជំនាន់១៩ ជំហាន២ ដែលនឹងចាប់ផ្តើមចូលរៀននៅថ្ងៃ១ មេសា ២០២២

10 January, 2022


បរិញ្ញាបត្រជាន់ខ្ពស់វគ្គថ្មី សម្រាប់ជំនាន់១៩ ជំហាន២ ដែលនឹងចាប់ផ្តើមចូលរៀននៅថ្ងៃ១ មេសា ២០២២។ និស្សិតដែលមានចំណាប់អារម្មណ៍សិក្សាអាច ដាក់ពាក្យពីពេលនេះ រហូតដល់ថ្ងៃ១៦ កុម្ភៈ ២០២២ និងការធ្វើតេស្តប្រឡងចូលនឹងត្រូវធ្វើនៅថ្ងៃ១៩ ខែកុម្ភៈ ឆ្នាំ២០២២។ និស្សិតត្រូវបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ហើយមានតែនិស្សិតដែលបំពេញព័ត៌មានត្រឹមត្រូវទេ ដែលនឹងត្រូវបានទាក់ទងឲ្យធ្វើតេស្តចូលរៀន។ និស្សិតដែលត្រូវរៀនត្រៀម មិនតម្រូវឲ្យចុះឈ្មោះនៅក្នុងលីងនេះទេ ត្រូវទាក់ទងទៅកញ្ញា ចាន់ សំបូរ 016 247432 ។ បើចង់បានព័ត៌មានបន្ថែម សូមទាក់ទងគ្រូទទួលបន្ទុកថ្នាក់ដូចខាងក្រោម៖
លោកស្រី ព្រាប សុខកញ្ញា៖ ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសនីតិឯកជន, លេខទូរស័ព្ទ៖ 012 283628
លោក ទេព បូណាវុធ៖ ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសរដ្ឋបាលសាធារណៈ, លេខទូរស័ព្ទ៖ 016 787828
លោកស្រី ទូច កល្យាណ៖ ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធរុកិច្ច ឯកទេសគ្រប់គ្រង និងហិរញ្ញវត្ថុ, លេខទូរស័ព្ទ៖ 077 919967
សូមជូនពរសុខភាពល្អ!
សូមចុះឈ្មោះក្នុងលីងនេះ https://docs.google.com/forms/d/1uA1wgb1F-Y9FA2uAOjQE9nOGQO3PTrwQRAQLqBIEwiE/edit
អានបន្ថែម

ការជជែកស្វែងយល់ពីអាស៊ាន ប្រវត្តិ រចនាសម្ព័ន្ធ ការផ្លាស់ប្ដូរនិស្សិត និងការទទួលស្គាល់ក្រេឌីត

24 November, 2021


ការជជែកស្វែងយល់ពីអាស៊ាន 

ប្រវត្តិ រចនាសម្ព័ន្ធ ការផ្លាស់ប្ដូរនិស្សិត និងការទទួលស្គាល់ក្រេឌីត

25/11/2021 at 08:00 a.m.

រៀបចំដោយក្រុមប្រឹក្សាសាកលវិទ្យាធិការនៃកម្ពុជា

Join Zoom Meeting 

https://us02web.zoom.us/j/9430979698?pwd=M1JLOUQ0bXhpUm1BNllTRWV0U0dpZz09 

Meeting ID: 943 097 9698 

Passcode: 251121

អានបន្ថែម


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.