24 August, 2022
កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្តសិក្សាជាភាសាអង់គេ្លស (English Language Based Master of Law (ELBML) Program) នឹងរៀបចំកម្មវិធីតម្រង់ទិសតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីកម្មវិធី កម្មវិធីសិក្សា សាស្រ្តាចារ្យ ល័ក្ខខ័ណ្ឌចូលរៀន អាហារូបករណ៍។ល។
2 August, 2022
កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្តសិក្សាជាភាសាអង់គេ្លស (English Language Based Master of Law (ELBML) Program) កំពុងបើកទទួលចុះឈ្មោះនិស្សិតដើម្បីប្រឡងចូលរៀនក្នុងកម្មវិធីសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ ការប្រឡងចូលរៀនក្នុងកម្មវិធីរួមមាន ការប្រឡងចំណេះដឹងផ្នែកច្បាប់ និងការប្រឡងចំណេះដឹងភាសាអង់គ្លេស។ កាលបរិច្ឆេទកាលប្រឡងលើកទី១៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ កាលបរិេច្ឆទថ្ងៃចូលរៀន៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ចុះឈ្មោះប្រឡងចូលរៀនក្នុងកម្មវិធី ELBML តាមរយៈ Link ខាងក្រោម៖ https://forms.gle/EkJVuwSNiQeGRPXi6 សម្រាប់ពត៌មានបន្ថែម សូមទាក់ទងការិយាល័យ ELBML តាមរយៈ៖
29 July, 2022
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាមួយនិងក្រុមហ៊ុន MR Training and Jobs Center បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងប្រធានបទ “មាគ៌ាសម្រាប់ការងារដំបូងរបស់ខ្ញុំ” ក្រោមអធិបតីភាព លោក ប៊ុន រស្មី សាកលវិទ្យាធិការរង រួមជាមួយលោកជំទាវ ងួន សូនី នាយិកាគ្រប់គ្រងហ៊ុន MR Training and Jobs Center និងដោយមានការចូលរួមជាគ្រូឧទ្ទេស អ្នកគ្រូ យ៉ុន្តា ម៉ូនីតា អមជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ និងនិស្សិតជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសនិស្សិតសម្រាប់ជ្រើសរើសជំនាញការងារនាថ្ងៃអនាគត និងបានអនុវត្តធ្វើការសម្ភាសន៍ការងារសាកល្បងសម្រាប់និស្សិតស្វែងយល់ និងត្រៀមខ្លួនដាក់ពាក្យរកការងារធ្វើនាថ្ងៃអនាគត។
29 July, 2022
ដាក់ពាក្យឥឡូវនេះ! ការដាក់ពាក្យប្រលងចូលរៀន ក្នុងកម្មវិធីសិក្សាអន្តរជាតិ ដែលទទួលបានសញ្ញាបត្រពីរផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់បើកហើយ។ មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២ សម្រាប់ជ្រើសរើស មានដូចជា៖
28 July, 2022
នៅថ្ងៃពុធ ទី27 ខែកក្កដា ឆ្នាំ2022 នាវេលាម៉ោង 3រសៀល សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ បានរៀបចំកិច្ចប្រជុំទទួល ស្វាគមន៍ នាយកថ្មី នៃអង្គការ អាអ៊ុយអែហ្វ (AUF) ប្រចាំតំបន់ អាស៊ី ប៉ាស៊ីហ្វិក លោកសាស្ត្រាចារ្យ ឡូរង់ សែមេ (Laurent Sermet)។ កិច្ចប្រជុំនេះក៏មានការចូលរួមពីលោកសាកលវិទ្យាធិការរង និងផ្នែកសហប្រតិបត្តិការបារាំងផងដែរ។
ថ្នាក់ទ្វេសញ្ញាបត្រផ្នែកនីតិសាស្រ្ត នៅស.ភ.ន.វ.ស បានចាប់បើកហើយ
27 July, 2022
ថ្នាក់ទ្វេសញ្ញាបត្រផ្នែកនីតិសាស្រ្ត នៅស.ភ.ន.វ.ស បានចាប់ផ្តើមទទួលពាក្យពីបេក្ខជនហើយសម្រាប់ការចុះឈ្មោះ៖ ១. ថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត សិក្សាជាភាសាបារាំង សហការដៃគូជាមួយនឹងសាកលវិទ្យាល័យ Lumières Lyon II ២. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិធុរកិច្ចអន្តរជាតិ សិក្សាជាភាសាអង់គ្លេស សហការដៃគូជាមួយនឹងសាកលវិទ្យាល័យ Libre de Bruxelles ៣. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិអន្តរជាតិ និងសាធារណៈ សិក្សាជាភាសាអង់គ្លេស សហការដៃគូជាមួយនឹងសាកលវិទ្យាល័យ Paris 8 ៤. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិភូមិបាល និងបេតិកភណ្ឌ សិក្សាជាភាសាខ្មែរ សហការដៃគូជាមួយនឹងសាកលវិទ្យាល័យ JEAN MOULIN LYON III ៥. ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិធុរកិច្ចអន្តរជាតិ សិក្សាជាភាសាបារាំង សហការដៃគូជាមួយនឹងសាកលវិទ្យាល័យ Panthéon-Assas Paris II; សញ្ញាបត្រទាំងនេះ គឺមានលក្ខណៈពិសេសនៅប្រទេសកម្ពុជា ដោយសារតែកត្តាខាងក្រោមនេះ៖ ១. បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យ និស្សិតនឹងទទួលបានសញ្ញាបត្រពីរ មួយបានពី ស.ភ.ន.វ.ស និងមួយទៀតបានមកពីសាកលវិទ្យាល័យដៃគូនៅអឺរ៉ុប ២. មហាវិទ្យាល័យផ្ទាល់មានលក្ខណៈអន្តរជាតិ ដោយមានការប្រមូលផ្តុំដោយសាស្រ្តចារ្យមកពីបណ្តាសាកលវិទ្យាល័យនៅអឺរ៉ុប និងអាមេរិកខាងជើង សូមចូលមើលវេបសាយរបស់យើង ដើម្បីទទួលបានព័ត៌មានកាន់តែច្បាស់៖https://ddprule.org/faculty/ ៣. មុខវិជ្ជាដែលរៀននៅទីនេះ គឺដូចទៅនឹងសាកលវិទ្យាល័យដៃគូផ្តល់អោយដល់និស្សិតនៅទីនោះ ៤. និស្សិតមានឱកាសទៅសិក្សានៅសាកលវិទ្យាល័យនៅអឺរ៉ុប ជារៀងរាល់ឆ្នាំ សូមចូលមើលវេបសាយរបស់យើង ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតកាន់តែច្បាស់៖https://ddprule.org/dual-degrees-in-law/ ឬក៏អាចទាក់ទងដោយផ្ទាល់មកកាន់អ្នកសម្របសម្រួល តាមរយៈអ៊ីម៉េល french.program.rule2@gmail.com ឬតាមរយៈទូរសព្ទលេខ ០៦៩ ៩៩០ ១៩៧ /០៩៩ ៣៥ ៣៨ ៩៩៕