ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL)សូមជម្រាបជូនដំណឹងថាកម្មវិធីកំពុងបើក ទទួល ចុះឈ្មោះនិស្សិតដើម្បីប្រឡងចូលរៀនក្នុងកម្មវិធីសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤

22 June, 2023


[ចាប់ផ្តើមទទួលចុះឈ្មោះសម្រាប់ការប្រឡងចូលរៀន]

ថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស (ELBBL)សូមជម្រាបជូនដំណឹងថាកម្មវិធីកំពុងបើក ទទួល ចុះឈ្មោះនិស្សិតដើម្បីប្រឡងចូលរៀនក្នុងកម្មវិធីសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣។ ការប្រឡងចូលរៀនក្នុងកម្មវិធីរួមមាន ការប្រឡងសមត្ថភាពភាសាអង់គ្លេស និងការសម្ភាសន៍ផ្ទាល់មាត់។

កាលបរិច្ឆេទប្រឡងលើកទី១៖ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣

កាលបរិច្ឆេទសម្ភាសន៍៖ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣

លក្ខខណ្ឌក្នុងការចូលរៀន៖ មានសញ្ញាបត្រឆ្នាំសិក្សាមូលដ្ឋាន(ក្នុងឆ្នាំសិក្សា២០២១-២០២២ ឬ២០២២-២០២៣) ឬមានសញ្ញាបត្របរិញ្ញាបត្រ។

ព័ត៌មានបន្ថែមស្តីពីថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស: https://rb.gy/l49js 

ទំនាក់ទំនងថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រសិក្សាជាភាសាអង់គ្លេស  តាមរយៈ

សារអេឡិចត្រូនិក: info@elbbl.org 

ទូរសព្ទ: 016 643 699

អានបន្ថែម

កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្តសិក្សាជាភាសាអង់គេ្លស (English Language Based Master of Law (ELBML) Program) មានកិត្តិយសសូមជម្រាបជូនដំណឹងថា កម្មវិធីកំពុងបើកទទួលចុះឈ្មោះនិស្សិតដើម្បីប្រឡងចូលរៀនក្នុងកម្មវិធី

20 June, 2023


កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្តសិក្សាជាភាសាអង់គេ្លស (English Language Based Master of Law (ELBML) Program) មានកិត្តិយសសូមជម្រាបជូនដំណឹងថា កម្មវិធីកំពុងបើកទទួលចុះឈ្មោះនិស្សិតដើម្បីប្រឡងចូលរៀនក្នុងកម្មវិធី សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៣-២០២៤ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ការប្រឡងចូលរៀនក្នុងកម្មវិធីរួមមាន ការប្រឡងចំណេះដឹងផ្នែកច្បាប់ និងការប្រឡងចំណេះដឹងភាសាអង់គ្លេស។

  • កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣
  • កាលបរិច្ឆេទចូលរៀន៖ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣
  • ចុះឈ្មោះប្រឡងចូលរៀនក្នុងកម្មវិធី ELBML តាមរយៈ Link ខាងក្រោម៖​https://forms.gle/PPNimZtu6puHkYg4A
សម្រាប់ពត៌មានបន្ថែមពាក់ព័ន្ធនឹងការប្រឡងចូលរៀន កម្មវិធីសិក្សា និងអាហារូបករណ៍សូមទាក់ទងមកកាន់ការិយាល័យ ELBML តាមរយៈ៖ Facebook: English Language Based Master of Law Program

អានបន្ថែម

នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្ដីពី “សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.ប. ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតចំនួន៣០០នាក់

2 March, 2023


នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានរៀបចំវគ្គអប់រំផ្សព្វផ្សាយស្ដីពី "សារៈសំខាន់នៃការបោះឆ្នោតនៅកម្ពុជា" ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហង្ស ពុទ្ធា សមាជិកនិងជាអ្នកនាំពាក្យ គ.ជ.ប. ជូនដល់គណៈគ្រប់គ្រង មន្ត្រីរាជការ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតចំនួន៣០០នាក់នៅសហសាលBនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។

អានបន្ថែម

ពិធីផ្ដល់ប្រាក់ឧបត្ថម្ភ ជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ដែលទទួលបានពី មូលនិធិ Mitsubishi UFJ Foundation

2 March, 2023


រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣ គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច៖ ១. លោកសាកលវិទ្យារង យិត សូវួច ២. លោកសាកលវិទ្យារង ពៅ សារឿន ៣. លោកសាកលវិទ្យារង សឿន សោភ័ណ ៤. លោកសាកលវិទ្យារង ប៊ុន រស្មី ៥. លោកស្រី យក់ បញ្ញាតី ប្រធានការិយាល័យទំនាក់ទំនងអន្ដរជាតិ បានផ្ដល់ប្រាក់ឧបត្ថម្ភ ដែលទទួលបានពី មូលនិធិ Mitsubishi UFJ Foundation  ជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ចំនួន ១០រូប ដែលជានិស្សិតរៀនពូកែ និងមានជីវភាពលំបាក ហើយកំពុងសិក្សាក្នុងឆ្នាំទី ៣ និង៤។ មូលធិនិនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមក្នុងការអភិវឌ្ឍន៍វិស័យធនធានមនុស្សនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងជាការលើកទឹកចិត្តដល់និស្សិតក្នុងការខិតខំរៀនសូត្របន្តទៀត។ ក្នុងនោះនិស្សិតម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ៣៤០ USD (បីរយសែសិបដុល្លារអាមេរិក)។  ចាប់ពីឆ្នាំ ២០០៦មក និស្សិតដែលបានទទួលផ្ដល់ប្រាក់ឧបត្ថម្ភ ពី Mitsubishi UFJ Foundation គឺមានចំនួនសរុប ១៧០រូប ។

អានបន្ថែម

កិច្ចជំនួបពិភាក្សា​ រវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ជាមួយនឹងសាកលវិទ្យាល័យ Aix Marseille នៃប្រទេសបារាំង

22 February, 2023


រាជធានីភ្នំពេញ៖ នាព្រឹក ថ្ងៃអង្គារ ២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ គណ:គ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ជាមួយនឹងគណៈប្រតិភូអញ្ជើញមកពីសាកលវិទ្យាល័យ Aix Marseille នៃប្រទេសបារាំង បានជួបពិភាក្សា ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការរវាងគ្នានឹងគ្នា ទៅលើការផ្លាស់ប្ដូរការសិក្សារបស់និស្សិតសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ព្រមទាំង សាកលវិទ្យាធិការរង លោក លោកស្រី ព្រឹទ្ធបុរស និងប្រធានការិយាល័យនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច ជាមួយនឹង Vice President in charge of IR and Dean of the Faculty of Law របស់សាកលវិទ្យាល័យ Aix Marseille នៃប្រទេសបារាំង។

អានបន្ថែម

គណ:គ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចបានជួបប្រជុំពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទៅលើការសិក្សាស្រាវជ្រាវជាមួយ Korea Legislation Research Institute(KLRI)

11 February, 2023


នារសៀលថ្ងៃសុក្រ ៥ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ គណ:គ្រប់គ្រងនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ចបានជួបប្រជុំពិភាក្សា និងចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការទៅលើការសិក្សាស្រាវជ្រាវជាមួយ Korea Legislation Research Institute(KLRI)។ ពិធីនេះមានការចូលរួមពីឯកឧត្តម ឡៅ ឈីវអ៊ាវ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល អមជាមួយឯកឧត្តមបណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការ លោកសាកលវិទ្យាធិការរង លោកព្រឹទ្ធបុរស និងប្រធានការិយាល័យ រួមជាមួយគណ:ប្រតិភូ មកពីKLRI។

អានបន្ថែម

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មានកិត្តិយសបានរៀបចំបាឋកថាស្តីពី “ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណ:”

13 January, 2023


សូមគោរពរាយការណ៍ជូនឯកឧត្តម លោកជំទាវ មេត្តាជ្រាបថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា ឆ្នាំ២០២៣នេះ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច មានកិត្តិយសបានរៀបចំបាឋកថាស្តីពី “ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណ:” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានគណ:កម្មាធិការកែទម្រង់រដ្ឋបាលសាធារណ:។ ក្នុងពិធីនៃការធ្វើបាឋកថានេះក៏មានការចូលរួមពីគណ:គ្រប់គ្រងសាកលវិទ្យាល័យ និស្សិត និងសមាជិក សមាជិកាក្រុមការងារយុវជនស្ម័គ្រចិត្ត ស.ស.យ.ក. ប្រចាំនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ចំនួន ៣៥០នាក់។ សូមគោរពអរគុណ៕

អានបន្ថែម

វគ្គថ្មី បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច!

3 January, 2023


វគ្គថ្មី បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច!

គុណភាព និងគុណធម៌គឺជាអាទិភាពរបស់យើង។ ចុះឈ្មោះចូលរៀនបរិញ្ញាបត្រជាន់ខ្ពស់ថ្ងៃនេះ ដើម្បីអាចធ្វើតេស្តថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ និងចូលរៀនថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។ សូមអានសំណួរឲ្យបានច្បាស់លាស់ មុននឹងបំពេញលីង។

សូមជូនពរអ្នកសិក្សាទាំងអស់ទទួលបានជោគជ័យក្នុងការងារ!

Please register online here: https://docs.google.com/forms/d/1o5UxbDDUI7H3CKWrc-a5-Iuo3u2heSUU8EZS9cR43og/edit

អានបន្ថែម


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.