បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ និងធុរកិច្ចវគ្គថ្មី! កាន់តែជិតដល់ពេលវេលាប្រឡងហើយ។ សូមកុំភ្លេច ថ្ងៃ១១ តុលា ២០២៣ ជាថ្ងៃប្រឡងចូល

2 September, 2023


បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ និងធុរកិច្ចវគ្គថ្មី! កាន់តែជិតដល់ពេលវេលាប្រឡងហើយ។ សូមកុំភ្លេច ថ្ងៃ១១ តុលា ២០២៣ ជាថ្ងៃប្រឡងចូល។ សូមប្រញាប់ឡើង បើចាប់អារម្មណ៍បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសេដ្ឋកិច្ច! កម្មវិធីសិក្សាកាន់តែពិសេស!

អានបន្ថែម

អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ELBML ឆ្នាំសិក្សា២០២៣-២០២៤

25 August, 2023


កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្តសិក្សាជាភាសាអង់គេ្លស (English Language Based Master of Law (ELBML) Program)  មានកិត្តិយសជូនដំណឹងដល់និស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត  ឱ្យបានជ្រាបថា ដៃគូសហការរបស់យើង ​វិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ឺក (RWI Cambodia) នឹងធ្វើការផ្តល់អាហារូបករណ៍ពេញចំនួនពីរ ឬ អាហារូបករណ៍៥០%នៃថ្លៃសិក្សា​ ចំនួន៤ សម្រាប់និស្សិតដែលប្រឡងជាប់បានចូលសិក្សាក្នុងកម្មវិធី ELBML ក្នុងឆ្នាំសិក្សា២០២៣ នេះ។   អាហារូបករណ៍ខាងលើ គឺសម្រាប់ការសិក្សារយៈពេលពីរឆ្នាំនៅក្នុងកម្មវិធី ELBML។ កាលកំណត់ទទួលពាក្យអាហារូបករណ៍៖ ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចុះឈ្មោះដើម្បីប្រឡងចូលរៀនក្នុងកម្មវិធី ELBML តាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/iegfQYfmLczpWAvV8.   សម្គាល់៖ កម្មវិធី ELBML ក៏មានផ្តល់អាហារូបករណ៍៣០%នៃថ្លៃសិក្សា  ចំនួន​​​ ១០កន្លែង សម្រាប់ និសិ្សតដែលបានប្រឡងជាប់ចូលរៀនក្នុងកម្មវិធីផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖

  • ទូរស័ព្ទលេខ៖ +855 16 643 699
  • អ៊ីម៉ែល៖ info-elbml@elbbl.org
  • Facebook៖ English Language Based Master of Law Program

អានបន្ថែម

វគ្គថ្មីសម្រាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច! ចុះឈ្មោះអនឡាញពីពេលនេះតទៅដើម្បីចូលរៀនផ្ទាល់ក្នុងថ្នាក់នៅថ្ងៃ២១ តុលា ២០២៣

8 August, 2023


វគ្គថ្មីសម្រាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច! ចុះឈ្មោះអនឡាញពីពេលនេះតទៅដើម្បីចូលរៀនផ្ទាល់ក្នុងថ្នាក់នៅថ្ងៃ២១ តុលា ២០២៣។ ចុះឈ្មោះក្នុងលីងនេះ https://docs.google.com/forms/d/1R9hzY623u5gSR6AAG-kphejnghVcg02VULuSPc7H2Xw/edit បានមុនថ្ងៃ១០ តុលា ២០២៣ និងធ្វើតេស្តនៅថ្ងៃ១១ ខែតុលា ឆ្នាំ២០២៣។ និស្សិតត្រូវបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ហើយមានតែនិស្សិតដែលបំពេញព័ត៌មាន ត្រឹមត្រូវទេ ដែលនឹងត្រូវបានទាក់ទងឲ្យធ្វើតេស្តចូលរៀន។ និស្សិតដែលត្រូវរៀនត្រៀម មិនតម្រូវឲ្យចុះឈ្មោះនៅ ក្នុងលីងនេះទេ។ បើចង់បានព័ត៌មានបន្ថែម សូមទាក់ទងគ្រូទទួលបន្ទុកថ្នាក់ដូចខាងក្រោម៖

លោកស្រី ព្រាប សុខកញ្ញា៖ ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសនីតិឯកជន, លេខទូរស័ព្ទ៖ 012 283628

លោក ទេព បូណាវុធ៖ ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសរដ្ឋបាលសាធារណៈ, លេខទូរស័ព្ទ៖ 016 787828

លោកស្រី ទូច កល្យាណ៖ ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ច ឯកទេសគ្រប់គ្រង និងហិរញ្ញវត្ថុ, លេខទូរស័ព្ទ៖ 077 919967

អានបន្ថែម

ការបើកទទួលពាក្យ សម្រាប់កម្មវិធីសិក្សាឯកទេសផ្នែកច្បាប់ និងផ្នែកសេដ្ឋកិច្ចជាភាសាបារាំង

4 August, 2023


ចាប់បើកទទួលពាក្យចុះឈ្មោះ សម្រាប់កម្មវិធីសិក្សាជាភាសាបារាំងឯកទេសច្បាប់ និងឯកទេសសេដ្ឋកិច្ច សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤។ មជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្ត្រ ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៩២ ខណៈដែលមជ្ឈមណ្ឌលសហប្រតិបត្តិការបារាំងផ្នែកសេដ្ឋកិច្ច ត្រូវបានសម្ពោធក្នុងឆ្នាំ ២០០១ ក្នុងគោលបំណងថែរក្សា និងលើកកម្ពស់ភាសាបារាំងនៅកម្ពុជា។ សព្វថ្ងៃនេះ មជ្ឈមណ្ឌល សហប្រតិបត្តិការបារាំង នៅស.ភ.ន.វ.ស​ មានកម្មវិធីសិក្សាបរិញ្ញាបត្រឯកទេសច្បាប់ជាភាសាបារាំង និងបរិញ្ញាបត្រសេដ្ឋកិច្ច និងគ្រប់គ្រង សិក្សាជាពីរភាសា (បារាំង-អង់គ្លេស)។​ កម្មវិធីសិក្សាទាំងពីរ សុទ្ធសឹងជាបរិញ្ញាបត្រទ្វេរសញ្ញាបត្រ ដែលសហការជាមួយសាកលវិទ្យាល័យបារាំង លីយ៉ុង២ (ក្រុងលីយ៉ុង ប្រទេសបារាំង) ដែលមានកម្មវិធីសិក្សា ដូចគ្នានឹងសាកលវិទ្យាល័យជាដៃគូ។ និស្សិតដែលបញ្ចប់ការសិក្សា នឹងទទួលបានសញ្ញាបត្រពីរ៖ សញ្ញាបត្រខ្មែរពីស.ភ.ន.វ.ស និងសញ្ញាបត្របារាំងពីសាកលវិទ្យាល័យលីយ៉ុង២។ សាស្ត្រាចារ្យពីសាកលវិទ្យាល័យលីយ៉ុង២ នឹងធ្វើដំណើរមក ស.ភ.ន.វ.ស  ដើម្បីបង្ហាត់បង្រៀនផ្ទាល់ រួមជាមួយសាស្ត្រាចារ្យក្នុងស្រុកដែលមានបទពិសោធន៍ជាច្រើនឆ្នាំ។ វគ្គសិក្សាទាំងនេះ ផ្ដល់ភាពងាយស្រួលក្នុងការទទួលបានអាហារូបករណ៍ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង និងនៅបរទេស។ សម្រាប់ព័ត៌មានបន្ថែម សូមអញ្ជើញចូលមើលវេបសាយនៃកម្មវិធីសិក្សានីមួយៗ ៖

  • បរិញ្ញាបត្រផ្នែកច្បាប់៖ https://ddprule.org/bachelor-in-law-from-lyon-2-university-and-from-rule/
  • បរិញ្ញាបត្រផ្នែកសេដ្ឋកិច្ច និងគ្រប់គ្រង៖ https://ddprule.org/bachelors-degree-in-economics-and-management/
និស្សិតទាំងឡាយអាចចុះឈ្មោះចាប់ពីពេលនេះតទៅ ដោយបំពេញបែបបទសុំប្រឡងនៅលើគេហទំព័ររបស់យើង៖ https://ddprule.org/registration-form/ ឬទាក់ទងមក ៖ - ទូរស័ព្ទ ៖ 069 99​ 01 97, អ៊ីមែល : french.program.rule2@gmail.com សម្រាប់ព័ត៌មានផ្នែកច្បាប់។ - ទូរស័ព្ទ ៖ 096 905 39​ 88, អ៊ីមែល :  urdsecoopfreco@gmail.com សម្រាប់ព័ត៌មានផ្នែកសេដ្ឋកិច្ច និង​គ្រប់គ្រង។

អានបន្ថែម


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.