9 September, 2022
ចុះឈ្មោះចូលរៀនពីពេលនេះតទៅដើម្បីចូលរៀនបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ដោយ ធ្វើតេស្តចូលរៀន ថ្ងៃ១៣ តុលា ២០២២ និងចូលរៀនថ្ងៃ១ វិច្ឆិកា ២០២២។
អ្នករីករាយនឹងការសិក្សាដែលតម្រង់ខ្លាំងទៅលើគុណភាព និងគុណធម៌។
ចុចលីងនេះ https://docs.google.com/forms/d/1FcmAM-iiAeOmDAZsGmVjC6OPP99AmyU4f22oi3gy8_s/edit#responses
ដើម្បីចុះឈ្មោះអនឡាញយ៉ាងយូរត្រឹមថ្ងៃ១២ តុលា ២០២២។ រាល់ការបំពេញលីងត្រឹមត្រូវ ទើបអនុញ្ញាតឲ្យចូលសិក្សា!
6 September, 2022
🎓 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អន្តរជាតិនីតិភូមិបាល និងបេតិកភណ្ឌ (សៅរ៍-អាទិត្យ) 👨🎓👨🎓 តើអ្នកចង់ក្លាយជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យដែរឬទេ? តើប្អូនៗនិស្សិតច្បាប់មានបំណងតម្រង់ឯកទេសរបស់ខ្លួនទៅក្នុងវិស័យគ្រប់គ្រងអចលនទ្រព្យ សំណង់ និងបេតិកភណ្ឌដែរឬទេ? នៅក្នុងឆ្នាំសិក្សាថ្មី ២០២២-២០២៤ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អន្តរជាតិ នីតិភូមិបាល និងបេតិកភណ្ឌប្រកាសជ្រើសរើសនិស្សិតដើម្បីសិក្សាសម្រាប់ជំនាន់ទី១៦ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច និងសាកលវិទ្យាល័យហ្សង់-មូឡាំង លីយ៉ុង៣ នៃសាធារណរដ្ឋបារាំង។ សូមអញ្ជើញរួសរាន់មកដាក់ពាក្យសុំចូលរៀន ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ ។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង៖ - ការិយាល័យរដ្ឋបាលសហប្រតិបត្តិការបារាំងផ្នែកនីតិសាស្ត្រ (ច័ន្ទ-សុក្រ)៖ 📧 french.program.rule@gmail.com 📞 ០៩៣ ៧៣៧ ៨៨៧ (Smart/Telegram) 🌐 គេហទំព័រ៖ www.ddprule.org 👉 ចុះឈ្មោះតាមអនឡាញ៖ https://ddprule.org/registration-form-mlplaw2022
26 August, 2022
RULE is honored and delighted to announce that H.E. Dr. Sok Siphana will join the Law Faculty of the Dual Master’s Degrees in International Law organised in cooperation between RULE, Paris University, the Université Libre de Bruxelles (ULB) and the Fribourg University. H.E. Dr. Sok Siphana will teach the course International Law and the Cambodian Legal System for the students enrolled in the year 1 of the RULE-ULB dual master’s in international business law and the RULE-Paris dual master’s in public international law. These programs are currently welcoming applications until September 30th, midnight. H.E. Dr. Sok Siphana is a formidable addition to these programs’ already prestigious faculty, with decades of substantial experience and contributions as an academic, civil servant and legal practitioners. Visit the dual master’s programs website for more information : https://ddprule.org/faculty/ or contact the program director directly per email : rule.internationalmaster@gmail.com or through Telegram : 069 65 46 15. Below is H.E. Dr. Sok Siphana full biography : Dr. Sok Siphana is a practicing attorney and the Founding Partner at SokSiphana&associates, a law and consulting firm specializing in international trade and corporate law in Phnom Penh. He was appointed by Prime Minister Samdech Techo Hun Sen concurrently as Advisor to the Royal Government of Cambodia and Advisor to the Supreme National Economic Council with the rank of Minister in August 2009 and November 2011 respectively. He was reappointed as Senior Advisor to the Royal Government of Cambodia in September 2018 with the rank of Senior Minister. He serves currently as the Chairman of the Board of the Asian Vision Institute (AVI) and previously as Chairman of the Board of the Cambodia Development Resource Institute (CDRI), Cambodia’s oldest and most prominent independent research institute. During Cambodia Chairmanship of ASEAN in 2012, Dr. SOK was attached to the Deputy Prime Minister and Minister of Foreign Affairs where he served, among other advisory functions, as a Member of the ASEAN Task Force on Substantive Issues, ASEAN India Eminent Person Group Co-Chair, Cambodian Sherpa to G20 and High-Level Cambodian Representative to G20 Development Working Group. In the lead to Cambodia hosting the 13th ASEM Summit in 2020, he was entrusted with the responsibility of ASEM SOM. From 2011 to 2018, he was also a Convenor of a weekly 45 minutes “Cambodia’s Global Dialogue” policy talk show on South East Asia TV (SEATV).
| Dr. Sok is a holder of a Juris Doctor (J.D.) from Widener University School of Law in Delaware, United States (1992) and a Ph.D. from Bond University School of Law in Queensland, Australia (2009). And he has a Ph.D. on Comparative Laws with the Université de Paris II Panthéon-Assas (2022). In terms of international award he is the recipient of the New Zealand ASEAN 40 Years Anniversary Award awarded by the Minister of Foreign Affairs of New Zealand Honorable Murray McCully 2015 as well as the Australia Alumni of the Year Award 2019. |
24 August, 2022
កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្តសិក្សាជាភាសាអង់គេ្លស (English Language Based Master of Law (ELBML) Program) នឹងរៀបចំកម្មវិធីតម្រង់ទិសតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីផ្តល់ព័ត៌មានលម្អិតអំពីកម្មវិធី កម្មវិធីសិក្សា សាស្រ្តាចារ្យ ល័ក្ខខ័ណ្ឌចូលរៀន អាហារូបករណ៍។ល។
2 August, 2022
កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្តសិក្សាជាភាសាអង់គេ្លស (English Language Based Master of Law (ELBML) Program) កំពុងបើកទទួលចុះឈ្មោះនិស្សិតដើម្បីប្រឡងចូលរៀនក្នុងកម្មវិធីសម្រាប់ឆ្នាំសិក្សាឆ្នាំ២០២២-២០២៣ ពីថ្ងៃនេះ រហូតដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។ ការប្រឡងចូលរៀនក្នុងកម្មវិធីរួមមាន ការប្រឡងចំណេះដឹងផ្នែកច្បាប់ និងការប្រឡងចំណេះដឹងភាសាអង់គ្លេស។ កាលបរិច្ឆេទកាលប្រឡងលើកទី១៖ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ កាលបរិេច្ឆទថ្ងៃចូលរៀន៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ចុះឈ្មោះប្រឡងចូលរៀនក្នុងកម្មវិធី ELBML តាមរយៈ Link ខាងក្រោម៖ https://forms.gle/EkJVuwSNiQeGRPXi6 សម្រាប់ពត៌មានបន្ថែម សូមទាក់ទងការិយាល័យ ELBML តាមរយៈ៖
29 July, 2022
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកក្កដា ឆ្នាំ២០២២ ក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាមួយនិងក្រុមហ៊ុន MR Training and Jobs Center បានរៀបចំវគ្គបណ្តុះបណ្តាលជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងប្រធានបទ “មាគ៌ាសម្រាប់ការងារដំបូងរបស់ខ្ញុំ” ក្រោមអធិបតីភាព លោក ប៊ុន រស្មី សាកលវិទ្យាធិការរង រួមជាមួយលោកជំទាវ ងួន សូនី នាយិកាគ្រប់គ្រងហ៊ុន MR Training and Jobs Center និងដោយមានការចូលរួមជាគ្រូឧទ្ទេស អ្នកគ្រូ យ៉ុន្តា ម៉ូនីតា អមជាមួយគណៈគ្រប់គ្រងសាកលវិទ្យាល័យ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាប្រចាំសាកលវិទ្យាល័យ និងនិស្សិតជាច្រើនរូប។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណងតម្រង់ទិសនិស្សិតសម្រាប់ជ្រើសរើសជំនាញការងារនាថ្ងៃអនាគត និងបានអនុវត្តធ្វើការសម្ភាសន៍ការងារសាកល្បងសម្រាប់និស្សិតស្វែងយល់ និងត្រៀមខ្លួនដាក់ពាក្យរកការងារធ្វើនាថ្ងៃអនាគត។
29 July, 2022
ដាក់ពាក្យឥឡូវនេះ! ការដាក់ពាក្យប្រលងចូលរៀន ក្នុងកម្មវិធីសិក្សាអន្តរជាតិ ដែលទទួលបានសញ្ញាបត្រពីរផ្នែកសេដ្ឋកិច្ចនិងគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ចាប់បើកហើយ។ មានកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២ សម្រាប់ជ្រើសរើស មានដូចជា៖
© 2018 Royal University. All Rights Reserved








