បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ និងធុរកិច្ចវគ្គថ្មី! កាន់តែជិតដល់ពេលវេលាប្រឡងហើយ។ សូមកុំភ្លេច ថ្ងៃ១១ តុលា ២០២៣ ជាថ្ងៃប្រឡងចូល

Saturday September 2nd, 2023


បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ និងធុរកិច្ចវគ្គថ្មី! កាន់តែជិតដល់ពេលវេលាប្រឡងហើយ។ សូមកុំភ្លេច ថ្ងៃ១១ តុលា ២០២៣ ជាថ្ងៃប្រឡងចូល។ សូមប្រញាប់ឡើង បើចាប់អារម្មណ៍បន្តការសិក្សានៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសេដ្ឋកិច្ច! កម្មវិធីសិក្សាកាន់តែពិសេស!

Read More

អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ELBML ឆ្នាំសិក្សា២០២៣-២០២៤

Friday August 25th, 2023


កម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្តសិក្សាជាភាសាអង់គេ្លស (English Language Based Master of Law (ELBML) Program)  មានកិត្តិយសជូនដំណឹងដល់និស្សិតដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្រ្ត  ឱ្យបានជ្រាបថា ដៃគូសហការរបស់យើង ​វិទ្យាស្ថានរ៉ាអ៊ុលវ៉ាលេនប៊ឺក (RWI Cambodia) នឹងធ្វើការផ្តល់អាហារូបករណ៍ពេញចំនួនពីរ ឬ អាហារូបករណ៍៥០%នៃថ្លៃសិក្សា​ ចំនួន៤ សម្រាប់និស្សិតដែលប្រឡងជាប់បានចូលសិក្សាក្នុងកម្មវិធី ELBML ក្នុងឆ្នាំសិក្សា២០២៣ នេះ។   អាហារូបករណ៍ខាងលើ គឺសម្រាប់ការសិក្សារយៈពេលពីរឆ្នាំនៅក្នុងកម្មវិធី ELBML។ កាលកំណត់ទទួលពាក្យអាហារូបករណ៍៖ ថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ចុះឈ្មោះដើម្បីប្រឡងចូលរៀនក្នុងកម្មវិធី ELBML តាមរយៈតំណភ្ជាប់នេះ៖ https://forms.gle/iegfQYfmLczpWAvV8.   សម្គាល់៖ កម្មវិធី ELBML ក៏មានផ្តល់អាហារូបករណ៍៣០%នៃថ្លៃសិក្សា  ចំនួន​​​ ១០កន្លែង សម្រាប់ និសិ្សតដែលបានប្រឡងជាប់ចូលរៀនក្នុងកម្មវិធីផងដែរ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងខ្ញុំតាមរយៈ៖

  • ទូរស័ព្ទលេខ៖ +855 16 643 699
  • អ៊ីម៉ែល៖ info-elbml@elbbl.org
  • Facebook៖ English Language Based Master of Law Program

Read More

Saturday August 19th, 2023


Read More

វគ្គថ្មីសម្រាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច! ចុះឈ្មោះអនឡាញពីពេលនេះតទៅដើម្បីចូលរៀនផ្ទាល់ក្នុងថ្នាក់នៅថ្ងៃ២១ តុលា ២០២៣

Tuesday August 8th, 2023


វគ្គថ្មីសម្រាប់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច! ចុះឈ្មោះអនឡាញពីពេលនេះតទៅដើម្បីចូលរៀនផ្ទាល់ក្នុងថ្នាក់នៅថ្ងៃ២១ តុលា ២០២៣។ ចុះឈ្មោះក្នុងលីងនេះ https://docs.google.com/forms/d/1R9hzY623u5gSR6AAG-kphejnghVcg02VULuSPc7H2Xw/edit បានមុនថ្ងៃ១០ តុលា ២០២៣ និងធ្វើតេស្តនៅថ្ងៃ១១ ខែតុលា ឆ្នាំ២០២៣។ និស្សិតត្រូវបំពេញព័ត៌មានឲ្យបានត្រឹមត្រូវ ហើយមានតែនិស្សិតដែលបំពេញព័ត៌មាន ត្រឹមត្រូវទេ ដែលនឹងត្រូវបានទាក់ទងឲ្យធ្វើតេស្តចូលរៀន។ និស្សិតដែលត្រូវរៀនត្រៀម មិនតម្រូវឲ្យចុះឈ្មោះនៅ ក្នុងលីងនេះទេ។ បើចង់បានព័ត៌មានបន្ថែម សូមទាក់ទងគ្រូទទួលបន្ទុកថ្នាក់ដូចខាងក្រោម៖

លោកស្រី ព្រាប សុខកញ្ញា៖ ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសនីតិឯកជន, លេខទូរស័ព្ទ៖ 012 283628

លោក ទេព បូណាវុធ៖ ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នីតិសាស្ត្រ ឯកទេសរដ្ឋបាលសាធារណៈ, លេខទូរស័ព្ទ៖ 016 787828

លោកស្រី ទូច កល្យាណ៖ ទទួលបន្ទុកថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ធុរកិច្ច ឯកទេសគ្រប់គ្រង និងហិរញ្ញវត្ថុ, លេខទូរស័ព្ទ៖ 077 919967

Read More

Inscriptions ouvertes pour les filières de droit et d’économie francophones de l’URDSE

Friday August 4th, 2023


Les inscriptions pour les programmes francophones des filières de droit et d’économie sont ouvertes pour l’année académique 2023-2024. La filière francophone de droit a été créée en 1992 tandis que celle d’économie fut inaugurée en 2001 afin de préserver et promouvoir la langue française au Cambodge. Aujourd’hui, le Pôle de Coopération Française de l’URDSE propose une licence de droit entièrement en français et une licence d’économie-gestion bilingue (français-anglais). Ces deux programmes sont des doubles licences en coopération avec l’université française Lumière Lyon 2 (Lyon, France). Les curriculums sont les mêmes que ceux de l’université partenaire. Les futurs étudiants obtiendront deux diplômes : un cambodgien de l’URDSE et un français de l’université Lumière Lyon 2. Des professeurs de l’université Lyon 2 feront le déplacement à l’URDSE pour enseigner aux étudiants des filières francophones, en plus des très expérimentés professeurs locaux. Ces formations facilitent l’obtention de bourses afin de poursuivre des études de master et de doctorat en France et à l’étranger.   Nous vous invitons à consulter les pages dédiées à chacun des programmes pour en savoir plus :

  Vous pouvez des a présent vous inscrire en remplissant le formulaire de candidature sur notre site : https://ddprule.org/registration-form/ Pour plus d'informations sur la possibilité de s'inscrire en double licence de droit, merci de contacter Mme OEURN Sambo 069 990 197 / french.program.rule2@gmail.com ou Mme SOK Marineth 096 905 3988 / urdsecoopfreco@gmail.com (pour l’économie-gestion).

Read More


Copyright © 2018 Royal University of Law and Economics (RULE). All Rights Reserved.