Established 1949

·The leading higher education institution in Cambodia

សេចក្តីជូនដំណឹងស្ដីពីការសិក្សាថ្នាក់ច្បាប់ជាភាសាជប៉ុន

2026-09-11 17:27:42

មជ្ឈមណ្ឌល CJL ជាមជ្ឈមណ្ឌលមួយដែលត្រូវបានបង្កើតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ជាមួយនឹងសាកលវិទ្យាល័យណាហ្គោយនៃប្រទេសជប៉ុន។ មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបណ្តុះបណ្តាលនិស្សិតនូវភាសាជប៉ុន និងច្បាប់ជាភាសាជប៉ុន ហើយផ្តល់ឱកាសឲ្យនិស្សិតទៅបន្តការសិក្សានៅក្នុងប្រទេសជប៉ុន ក្រោយបញ្ចប់ការសិក្សានៅក្នុងមជ្ឈមណ្ឌល។ នៅក្នុងឆ្នាំនេះ មជ្ឈមណ្ឌល នឹងជ្រើសរើសនិស្សិតឆ្នាំទី១ ថ្មី (ឆ្នាំសិក្សា២០២៦-២០២៧) ឲ្យចូលរៀនឆ្នាំទី១ នៅក្នុងមជ្ឈមណ្ឌល។

លក្ខខណ្ឌជ្រើសរើស៖

  • និស្សិតឆ្នាំទី១ថ្មី (ឆ្នាំសិក្សា២០២៦-២០២៧)
  • ជំនាញខាងនីតិសាស្រ្ត និងរដ្ឋបាលសាធារណៈនៅ RULE

 
ចាប់ផ្តើមចុះឈ្មោះពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ខែវិច្ឆិកាឆ្នាំ២០២៦
តំណរសម្រាប់ចុះឈ្មោះ ៖ https://forms.gle/KnFvjidGYnUWS5Nm8

សម្រាប់ព័តមានលមអិតសូមទាក់ទងមកតេឡេក្រាមខាងក្រោម៖
@cjlcambodia
ចំណាំ៖ ចំពោះសំណួរដែលមិនទាន់ទងនឹងការរៀននៅក្នុងមជ្ឈមណ្ឌល មជ្ឈមណ្ឌលសូមមិនធ្វើការឆ្លើយតបទេ។